ភ្នំពេញ ៖ អនុវត្តតាមបញ្ជាដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំបញ្ជាដោយផ្ទាល់ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៨) ចុះស្រាវជ្រាវ មុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែន។

នៅវេលាម៉ោង១០.៤៥នាទី ថ្ងៃទី០៥ ខែ០២ ឆ្នាំ២០២០ ដឹកនាំដោយលោកឧ.ទោ វ៉ាន់ កុសល នាយករងមន្ទីរ និងមានការសម្របសម្រួលដោយលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង រាជធានីភ្នំពេញ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវមកកម្ពុជា(តាមច្រកត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង) នៅណុចក្នុងស្ថានីប្រេង PTT (កាហ្វេអាម៉ាហ្សូន) ផ្លូវជាតិ ៦អា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ADVERTISEMENT

ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សែងចន្ទ័ ដួងចៃ(SENG CHANH DOUANGCHAY ) ភេទប្រុស កើតឆ្នាំ១៩៥១ ជនជាតិ ឡាវ Passport : PA 0211509។

វត្ថុតាងចាប់យក ៖ សារធាតុញៀនមេតំហ្វេតាមីន(ICE) ៤កញ្ចប់ធំ ទម្ងន់ ៤គីឡូក្រាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here