ថៃ ៖ បន្ទាប់ពីបានបញ្ចប់ភារៈកិច្ចដែលចំណាយពេលប្រតិបត្តិការអស់រយៈពេលប្រមាណជាង ១៧ម៉ោងមកនេះ ទីបំផុតជនកំណាច ជាទាហ៊ាន ដែលបាញ់សម្លាប់មនុស្សមិនរើសមុខ ឈ្មោះ ចៈក្រៈផាន់ ថមម៉ា ដែលភាគច្រើនសុទ្ធសឹងតែជាប្រជាជនស្លូតត្រង់មិនដឹងរឿងនោះ ត្រូវសមត្ថកិច្ច សម្រេច បាញ់សម្លាល់ចោលដែរហើយ។

ជនរងគ្រោះ ដែលត្រូវជនកំណាច ប្រចាំដើមឆ្នាំ២០២០ បានបាញ់សម្លាប់នោះ មានចំនួន ២៦នាក់ ដែល២៥ ជាប្រជាជនធម្មតា និងម្នាក់ជាមន្រ្តីរាជការ។ អ្នករបួស ចំនួន៥៧ នាក់ ដោយ ២៧ នាក់អាចត្រលប់ទៅផ្ទះវិញបានហើយ ចំណែក ៣២នាក់កំពុងតែសម្រាកក្នុងមន្ទីពេទ្យ។

ADVERTISEMENT

ចំណែកឯអ្នកដែលរងរបួសវិញ ១២ នាក់ដែរវះកាត់ ប្រើឈាមអស់៦៤សាក់ ក្នុង១២នាក់នោះមាន៨នាក់វះកាត់ជោគជ័យហើយ ដោយក្នុងនោះមានវះកាត់ខួរក្បាល២នាក់ ថ្លើម១នាក់ ពោះវៀនធំ១នាក់ ស្មាឆ្វេង១នាក់ ដាច់សរសៃរឈាមនិងបាក់ឆ្អឹង១នាក់ រីឯ ៤នាក់ទៀតដែលកំពុងតែវះកាត់នោះមាន វះកាត់ទ្រូង២នាក់ និងវះកាត់ឆ្អឹង២នាក់ផងដែរ។ ទាំងអស់នេះជាចំនួនសរុបនៅចុងក្រោយនៅម៉ោង ១០:៤៥នាទីព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០។

ទាំងអស់នេះគឺជាសោកនាដកម្មមួយ មិនដែលជួបប្រទះ សម្រាប់ប្រទេសថៃ ដោយសារតែកំហឹងផ្ទាល់ខ្លួនរបស់បុគ្គលមួយរូបបានឆក់ជិវិតមនុស្សស្លូតត្រង់ជាច្រើន ក្រោមមូលហេតុឆបោកលុយមួយចំនួនប៉ុណ្ណោះ។

សូមបញ្ជាក់ផងដែរថា ទាហានប្រព្រឹត្តអំពើឧក្រិដ្ឋ ឈ្មោះ ចៈក្រៈផាន់ ថមម៉ា (Chakrapanth Thomma) កើតថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៨៨ ហើយបានរៀនចប់នៅមធ្យមសិក្សា នាក្នុងខេត្តជ័យភូមិ។

ដំណើររឿង ក្រោយពីបានបាញ់សម្លាប់មេបញ្ជា ទាហានរូបនេះ បានចាកចេញពីបន្ទាយរបស់ខ្លួន រួចដើរមកចូលផ្សារទំនើប ហើយបើការបាញ់ ដោយធ្វើសកម្មភាពបណ្តើរ សរសេរផុសលើហ្វេសប៊ុកបណ្តើរ ដែលមានខ្លឹមសារថា ៖ «មានបានដោយសារការកេងប្រវ័ញ្ច, ការយកប្រៀបលើអ្នកដទៃ វាគួរតែយកលុយនោះទៅចាយនៅឋាននរកចុះ!», «ងាប់៣នាក់ដើម្បីសងសឹក, ក្រៅពីការពារខ្លួន», «នឿយហាត់ណាស់», «ហត់ណាស់ ស្ទើរគាស់កៃកាំភ្លើងមិនរួចទៅហើយ», «ពួកវាចង់សាកមែនទេ», «អាបីនាក់មុននោះ ងាប់ហើយឬនៅ», «ល្មមឈប់បាន ឬនៅ…ព្រមចុះចាញ់ល្អទេ?», «យ៉ាងណាក៏គេចមិនផុតពីសេចក្តីស្លាប់ដែរ មនុស្សគ្រប់រូប»។

ទាហានថៃរូបនេះ ក្រោយពីបាញ់សម្លាប់មេបញ្ជាការរបស់ខ្លួន ព្រមទាំងមនុស្សពីរនាក់ទៀត នៅជំរុំយោធាមួយកន្លែងក្នុងទីក្រុងនគររាជសីមា មុនគេចខ្លួនតាមរយៈរថយន្តយោធា Humvee មួយគ្រឿង។ នៅពេលជិៈមកដល់ក្បែរផ្សារទំនើប Terminal 21 ក្នុងសង្កាត់ Muang ទាហានឈ្មោះ ចក្រផាញ ធម្មា បានបើកការបាញ់ប្រហារទៅលើក្រុមមនុស្សដែលកំពុងកកកុញ នៅតាមដងផ្លូវ និងកន្លែងចតរថយន្ត ដោយបណ្តាលឲ្យមានអ្នកស្លាប់ភ្លាមៗនៅកន្លែង និងរបួសជាច្រើននាក់ ហើយខ្នាន់កាំភ្លើងរូបនេះ បានចាប់ចំណាប់ខ្មាំងមួយចំនួនផងដែរ។

ជាមួយនឹងការបាញ់ប្រហារនេះដែរ ជនកំណាចដែលជាខ្មាន់កាំភ្លើងក៏បានបង្ហាញសកម្មភាពរបស់ខ្លួនតាមរយៈការ Live ហ្វេសប៊ុក និងបានផុសរូប Selfie ដោយសរសេររៀបរាប់ថា «ហត់ណាស់» កាលពីម៉ោង៧:២០នាទីល្ងាច មុននឹងរូបគេបិទគណនីហ្វេសប៊ុករបស់ខ្លួនចោល។ ព័ត៌មានចុងក្រោយបានឲ្យដឹងថា ទាហានរូបនេះត្រូវក្រុមកម្លាំងសមត្ថកិច្ចថៃ បាញ់សម្លាប់ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here