ភ្នំពេញ ៖ កន្លងមកពុកម៉ែបងប្អូនប្រាកដជាបានដឹងច្បាស់ហើយចំពោះបុរសជនជាតិបរទេសម្នាក់សុខចិត្តចាកចេញពីស្រុកកំណើតនាំភរិយា និងកូនៗមករស់នៅក្នុងព្រៃជ្រៅដើម្បីជួយអភិរក្សព្រៃឈើ និង សត្វព្រៃ ដែលកំពុងរងនូវការបបាញ់កាប់ផ្លាញនាពេលបច្ចុប្បន្ន ។ ការតស៊ូនិងលះបង់របស់លោក បេន បានធ្វើ មហាជន គាំទ្រ ជា ថវិកា ព្រម ទាំង មាន ការ កោត សរសើរ ជា ខ្លាំង។ ទទឹម គ្នា នោះ ដែរ ដោយ ក្ដី អាណិត ព្រះ ព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត សមាជិក កុដលេខ២៤ វត្តនាគវ័ន្ត បាន ប្រកាស ឧបត្ថម្ភ250$ ព្រម ទាំង200$ ជារៀងរាល់ខែ រហូត ១ឆ្នាំពេញ ដល់ លោក តាម រយៈ លោក Tan Kimsour ដើម្បី យក ជូន លោក Ben Davis ក្នុងការជួយអភិរក្សព្រៃឈើនៅកម្ពុជា។

ព្រះ ព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត សមាជិក កុដលេខ២៤ វត្តនាគវ័ន្ត បានបង្ហោះសារនៅលើបណ្ដាញ ទំនាក់ទំនាក់សង្គម ថា ( ថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវ នឹង ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ប្អូនប្រុស Tan Kimsour បានមកទទួលអំណោយ ពីរខ្ញុំ ព្រះករុណា អាត្មារភាព ដែលបានប្រកាសចង់ចូលរួមជួយឧបត្ថម្ភជាថវិកាចំនួន១,០០០,០០០៛(250$) និង ឧបត្ថម្ភជាថវិកាបន្ថែម ៨០០,០០០៛ (200$) ជារៀងរាល់ខែចំនួន១ឆ្នាំពេញតែម្តង សរុបថវិកាចំនួន ៩,៦០០,០០០៛ (2,400$) ចាប់ពីខែ០៣នេះតទៅ ជូនដល់លោក បេន និង ក្រុមគ្រួសារ ដែរជាអ្នកស្រលាញ់និងថែរក្សារធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាយើង !!!!)។

ADVERTISEMENT

ចំពោះសកម្មភាពសប្បុរសធម៌នេះដែរ មិនមែនជាលើកទី១ដែលព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត ជួយឧបត្ថម្ភដល់ញាតិញោមពុទ្ធបរិស័ទនោះទេជាក់ស្ដែងថ្មីនេះព្រះតេជគុណបានជួយស្ត្រីមេម៉ាយ ម្នាក់ តស៊ូចិញ្ចឹមកូន៤នាក់តែម្នាក់ឯង។

ជួយដល់មន្ត្រីប៉ូលិសម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍កំពុងតែសម្រាកព្យាបាលនៅមន្ទីពេទ្យលោកសង្ឃ ផងដែរ ជួយ ដល់ មន្ទីរពេទ្យ គន្ធបុប្ផា ជា ដើម។ គួរបញ្ជាក់ដែលថាលោក Ben Davis បានមករស់ នៅ ក្នុងប្រទេសកម្ពុជា អស់រយៈពេលជិត ៣០ឆ្នាំហើយ ហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គាត់ ជាមួយនិង ក្រុមគ្រួសារបាននឹងកំពុង តែរស់នៅក្នុងព្រៃជ្រៅមួយក្នុងខេត្តព្រះវិហារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here