ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ ឃាត់ខ្លួនបានភ្លាមៗ ក្នុងករណីលួចមានស្ដានទំងន់ទោស(វាយយកម៉ូតូ) នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ កាលពីម៉ោងជាង៤ល្ងាច នៅចំណុចផ្លូវបេតុងក្រុមទី១ភូមិ៤ សង្កាត់ច្រាំងចំរេះទី១។

សម្ថកិច្ចបានអោយដឹងថា ជនសង្ស័យឈ្មោះ ម៉ើ ណាសៀត ហៅអាឆក អាយុ២៧ឆ្នាំ មុខរបរគ្មានស្នាក់នៅផ្ទះលេខ១២០១ ផ្លូវជាតិលេខ៥ ក្រុម៤ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។ និង ឈ្មោះចេង ចាន់វាស្នា ហៅអាតឿ អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលផ្លូវបេតុងភូមិស្វាយប៉ាកសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ(មានសារធាតុញៀន)។

ចំណែកជនរងគ្រោះឈ្មោះលី រ៉ូហ្សាតភេទប្រុសអាយុ២៧ឆ្នាំមុខរបរលក់ដូស្នាក់នៅផ្ទះលេខ៧៨៦ផ្លូវជាតិលេខ៥ក្រុម៤ភូមិខ២សង្កាត់ច្រាំងចំរេះទី២ខណ្ឌឬស្សីកែវ។

សម្ភារៈដែលសមត្ថកិច្ចដកហូតបាន រួមមាន ៖ ម៉ូតូចំនួន២គ្រឿង 1-ម៉ូតូម៉ាកSUZUKI ស្មាស់ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ1C8047 លេខតួ+ម៉ាស៊ីន៧១១០៤៨៥(ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព)។ 2-ម៉ូតូម៉ាកហុងដាMSX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ DD-2852 លេខតួ+ម៉ាស៊ីន ៥២០០១០៣ (ជារបស់ជនរងគ្រោះ បានប្រគល់ជូនជនរងគ្រោះវិញ)។ ទូរសព្ធ័ចំនួន២គ្រឿង

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមានគ្នា២នាក់ចេញពីផ្ទះក្នុងគោលបំណងដើរលេងក៏មានជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងតាមពីក្រោយលុះមកដល់ចំនុចកើតហេតុខាងលើក៏បានជិះម៉ូតូមកកាក់ពីមុខជនរងគ្រោះរួចបានធ្វើសកម្មភាពវាយជនរងគ្រោះយកម៉ូតូជិះចេញទៅដោយមានសំរែករបស់ជនរងគ្រោះស្រែកឲ្យជួយកំលាំងល្បាតខណ្ឌ+ប៉ុស្ត៍ជួយអន្តរាគមន៍ឈានទៅឃាត់ជនសង្ស័យបាន២នាក់និងម៉ូតូជនរងគ្រោះមកវិញនិងបក្ខពួកជនសង្ស័យ២នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់។

ចំពោមុខអធិការដ្ធានបានបន្តស្រាវជ្រាវរកបក្ខពួកបន្ថែម និងកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here