ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលនគរបាលកម្ពុជានិងលោករ៉ត ជែរមែន នាយកមហាវិទ្យាល័យនគរបាលទីក្រុងឡុងន៍ នាព្រឹកថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅបណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងបណ្ឌិត្យសភានគរបាលកម្ពុជា និងមហាវិទ្យាល័យនគរបាលទីក្រុងឡុងន៍ នៃចក្រភពអង់គ្លេស។

ក្នុងពិធីនោះដែរ ប្រធានបណ្ឌិត្យសភានគរបាលនគរបាលកម្ពុជាបានលើកថា ដើម្បីលើកកម្ពស់ឧត្តមភាពរបស់ខ្លួនបណ្ឌិត្យសភានគរបាលកម្ពុជាបានពង្រីកទំនាក់ទំនងអន្តរជាតិរបស់ខ្លួនបន្ថែមទៀតជាមួយមហាវិទ្យាល័យនគរបាលទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើការងារអប់រំបណ្តុះបណ្តាលមន្រ្តីនគរបាល និងការងារស្រាវជ្រាវរួមមាន ៖

ADVERTISEMENT

១) ការលើកកម្ពស់ចំណេះដឹង និងសមត្ថភាពវិជ្ជាជីវះនគរបាល តាមរយៈការធ្វើទំនើបភាវូបនីយ៍កម្មនៃវិធីសាស្រ្តប្រតិបត្តិការបង្ការ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆ្លងដែន បទល្មើសដែលមានអង្គការចាត់តាំង និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា។
២) ការបង្កើតផែនសកម្មភាពរួមគ្នាជាក់លាក់មួយចំនួន សម្រាប់អនុវត្តជាប្រចាំឆ្នាំ។
៣) ការចែករំលែកឯកសារស្រាវជ្រាវ និងឯកសារសិក្សាផ្សេងៗតាមរយៈមជ្ឈមណ្ឌលព័ត៌មានអនឡាញ
៤) ការរៀបចំឱ្យមានសន្និសីទអន្តរជាតិ ស្តីពីការងារនគរបាល និងការអប់រំបណ្តុះបណ្តាលនគរបាលកងកម្លាំងនគរបាល
៥) ការបង្កើតគម្រោងស្រាវជ្រាវវិទ្យាសាស្រ្តនគរបាលនៃប្រទេសទាំងពីរ
៦) ការបង្កើតឱ្យមានពានរង្វាន់អន្តរជាតិផ្នែកសិក្សាធិការ
៧) ការអភិវឌ្ឍសមត្ថភាពមន្រ្តី បុគ្គលិក និងគ្រូបណ្តុះបណ្តាលតាមរយៈកម្មវិធីផ្លាស់ប្តូរដំណើរទស្សនះកិច្ចរបស់គណៈប្រតិភូនៃភាគីទាំងពីរ
៨) ការធ្វើអន្តរជាតិនីយកម្មនៃកមកមវិធីអប់រំ និងកម្មវិធីបណ្តុះបណ្តាលកងកម្លាំងនគរបាល ឱ្យស្របទៅតាមស្តង់ដានៃក្របខណ្ឌថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here