ភ្នំពេញ ៖ អគ្គស្នងការរងនគរបាលជាតិ បានស្នើឲ្យ មន្រ្តីនគរបាលគ្រប់តំបន់ក្នុងរាជធានីភ្នំពេញ បង្កើនប្រសិទ្ធភាព បង្ការ បង្រ្កាបបទល្មើស លួច ឆក់ ឲ្យនៅកម្រិតទាបបំផុត ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

ឯកឧត្ដម នាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានជម្រុញលើកទឹកចិត្ត ទៅដល់ គណៈបញ្ជាការដឹកនាំអនុវត្តផែនការសកម្មភាព បង្ការ ទប់ស្កាត់ និងបង្រ្កាបអំពើ លួច ឆក់ នៅក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងយន្តការ បញ្ជាដឹកនាំកិច្ចសហការគ្រប់ថ្នាក់ ដើម្បីបង្កើនប្រសិទ្ធភាព បង្ការ បង្ក្រាបបទល្មើស លួច ឆក់ ឲ្យស្ថិតក្នុងកម្រិតទាបបំផុត ដើម្បីចូលរួមកាត់បន្ថយបទល្មើសព្រហ្មទណ្ឌអោយបានថយចុះពិសេសជំរុញលើកទឹកចិត្តទៅកម្លាំងដែលមានភារកិច្ចអនុវត្ត ផែនការបង្ការ បង្ក្រាបបទល្មើសនេះ។

ADVERTISEMENT

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបង្ការ និងទប់ស្កាត់បទល្មើស លួច ឆក់ក្នុងរាជធានីភ្នំពេញ ប្រចាំខែកុម្ភៈ និងទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០២០ នៅរសៀលថ្ងៃទី ៩មីនានេះ នៅអគ្គស្នងការនគរបាលជាតិ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ក៏បានណែនាំ ទៅដល់មន្រ្តីនគរបាលពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងការងារគ្រប់គ្រងមុខសញ្ញា និងនីតិវិធី កសាងសំណុំរឿង ដើម្បីមានភស្តុតាងរឹងមាំ ដាក់បន្ទុក ផ្ដន្ទាទោសឲ្យបានកម្រិតខ្ពស់ ស្របទៅតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជណាចក្រកម្ពុជា។

ជាមួយគ្នានេះ ក៏ត្រូវពិនិត្យឡើងវិញករណីមុខសញ្ញាឆក់ ដែលត្រូវបានដោះលែង ហើយធ្វើសកម្មភាពឡើងវិញ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំមានវិធានការបន្ត ព្រមទាំងបង្កើនការស្រាវជ្រាវស៊ើបអង្កេតបង្រ្កាបករណីដែលនៅសេសសល់ជាបន្តទៀត។

បើយោងតាមរបាយការណ៍ សង្កេប ស្ដីពីការអនុវត្ត ផែនការសកម្មភាព បង្ការ ទប់ស្កាត់ និងបង្រ្កាបអំពើ លួស ឆក់ នៅក្នុងរាជធានីភ្នំពេញ ប្រចាំខែកុម្ភ: បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៩ កុម្ភ:ឆ្នាំ២០២០ សមត្ថកិច្ចរាជធានីភ្នំពេញ បង្ការ ទប់ស្កាត់ និងបង្រ្កាបអំពើ លួច ឆក់ នៅក្នុងរាជធានីភ្នំពេញ បានចំនួន ៦២ ករណី ក្នុងចំណោមបទល្មើសកើតឡើង ៧១ ករណី ក្នុងចាប់ខ្លួនជនសង្ស័យ បានចំនួន៨៨ នាក់ ស្មើ៨៦% បើធៀបទៅនឹងខែ មករាឆ្នាំ២០២០ បទល្មើសកើនឡើង ១៣ ករណីស្មើនឹង២៤%។ ទន្ទឹមនឹងនេះ ក្នុងចំណោមជនសង្ស័យ ៨៨ នាក់នោះ សមត្ថកិច្ចបានធ្វើតេស្តសារធាតុញៀន មានចំនួន ៧៨ នាក់ ស្មើនឹង៨៩%៕

LEAVE A REPLY

Please enter your comment!
Please enter your name here