ភ្នំពេញ ៖ ក្រុមអ្នកដែលញៀនលេងល្បែងបញ្ជល់មាន់បានបើកទីតាំងលេងល្បែងយ៉ាងរលូននៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពដដែលបានបន្តថា ទីតាំសង្វៀនជល់មាន់នេះ បើកលេងយ៉ាងសប្បាយដោយមានការភ្នាល់ចាក់ក្នុងមួយគូៗរាប់លានរៀល អ្នកខ្លះចាញ់អស់លុយរហូតដាក់បញ្ចាំម៉ូតូ ឡាន ដែលអាចឈានទៅដល់កើតមានអំពើហិង្សាក្នុងគ្រួសារទៀតផង។

ADVERTISEMENT

ប្រភពដដែលបានប្រាប់ថា ទីតាំងនេះ មិនមានអ្នកបង្ក្រាបទេ ដោយសារម្ចាស់ទីតាំងបានបង់លុយដាក់ខែដល់លោក ឯម ភារី មេប៉ុស្តិ៍ស្ទឹងមានជ័យ៣ រួចរាល់ហើយ។

ប្រជាពលរដ្ឋដែររស់នៅក្បែទីតាំងនេះ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសន្តិសុខសង្គម ព្រោះថាមួយថ្ងៃៗមានមនុស្សចេញចូលប្លែកមុខរហូត ហើយពេលខ្លះមានសំលេងស្រែកកញ្ជៀវលាន់ឮខ្លាំងៗដែររំខានការរស់នៅរបស់ពួកគាត់ ដោយគ្មានញញើតពីការបង្ក្រាបសោះឡើយ។

លោក ឯម ភារី មេប៉ុស្តិ៍ស្ទឹងមានជ័យ៣ ឲ្យដឹងតាមទូរស័ព្ទថា ករណីទីតាំងជល់មាន់នេះគាត់បានរាយការណ៍ជូនថ្នាក់លើរួចហើយ ឥឡូវគាត់សុំច្បាប់ឈប់សំរាក៥ថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here