ភ្នំពេញ ៖ ដូច ទស្សនិកជន បាន ជ្រាប់ ច្បាស់ ហើយ កន្លង ទៅ តារា ចម្រៀង លោក ខេម បាន ប្រកាស ថា ខ្លួន នឹង ចូល រួម ផ្សព្វផ្សាយ ផ្សារ កសិផល ធម្មជាតិ ឡេង ណាវ៉ាត្រា ដោយ មិន គិត ប្រាក់ ឡើយ ដើម្បី ឲ្យ ផលិត ផល ធម្មជាតិ ដែល ដាំ ដោយ កសិករ ខ្មែរ មាន ទីផ្សារ។ ជាក់ ស្ដែង ថ្មី ៗ នេះ តារា ចម្រៀង រូប នេះ បាន ធ្វើ ម ពាក្យ សន្យា របស់ ខ្លួន ពិត មែន ដោយ លោក បាន ចុះ ជួប ពលរដ្ឋ ផ្ទាល់ ដើម្បី ស្វែង យល់ ក៏ ដូច ជា លើក ទឹក ចិត្ត កសិករ ខ្មែរ យើង ក្នុង ផលិត បន្លែ ផ្លែ ឈើ ក៏ ដូច ជា ត្រី សាច់ ដែល មិន មាន ប្រើ ជាតិ គីមី នោះ។

ទីតាំង ដែល ម្ចាស់ បទ” ស្រលាញ់ ស្រី១ម៉ែត្រ៧៣” រូប នេះ ចុះ ទៅ នោះ គឺ ស្ថិត នៅ ដឹក ដី ខេត្ត កំពង់ ឆ្នាំង ដែល ជា ស្រុក កំណើត របស់ លោក តែ ម្ដង។ ខេម បាន សិក្សា ស្វែង យល់ ក៏ ដូច ជា លើក ទឹក ចិត្ត កសិករ ដែល លោក បាន ចុះ ទៅ ជួប នោះ ហើយ ប្រជាពលរដ្ឋ ពិសេស កសិករ ខ្មែរ បាន សម្ដែង ភាព សប្បាយ ចិត្ត ជា ខ្លាំង នៅ ពេល ដែល បាន ជួយ លោក ខេម។

ADVERTISEMENT

លោក ខេម បាន និយាយ ថា សូម បង ប្អូន ប្រជាកសិករ ព្រួយបារម្ភ លើ ទីផ្សារ បន្លែ ផ្លែ ឈើ ដែល ដាំ ដោយ ធម្មជាតិ តទៅ ទៀត ព្រោះ មាន ផ្សារ ទំនើប កសិផល ធម្មជាតិ ឡេង ណាវ៉ាត្រា ចាំ ទទួល ទិញ ហើយ នឹង សូម ដាំ ដុះ តាម លក្ខណៈ ស្តង់ដារ បច្ចេកទេស។

ការ ចុះ ទៅ ជួប ប្រជាកសិករ នោះ ខេម និយាយ ថា ខ្លួន ចូល រួម នោះ ជា ការ ស្ម័គ្រចិត្ត ដោយ មិន គិត ប្រាក់ ឡើយ ដើម្បី រួម ចំណែក ដល់ ទីផ្សារ កសិករ ខ្មែរ ឲ្យ មាន ទីផ្សារ។ តារា ចម្រៀង ល្បី ឈ្មោះ រូប នេះ បាន សម្ដែង ភាព សប្បាយ ចិត្ត ជា ខ្លាំង នៅ ពេល ដែល បាន ធ្វើ សកម្មភាព ជួយ ដល់ កសិករ ខ្មែរ ពិសេស ជួយ ដល់ អ្នក ខេត្ត ខ្លួន បែប នេះ។

មិន មែន មាន តែ ខេម ម្នាក់ ប៉ុណ្ណោះ ទេ តាម ការ ប្រកាស ជា សាធារណៈ កន្លង ទៅ គេ ឃើញ មាន តារា ចម្រៀង ល្បី ជា ច្រើន ទៀត ដែល នឹង ស្ម័គ្រចិត្ត ចូល រួម ផ្សព្វផ្សាយ ផ្សារ ទំនើប កសិផល ធម្មជាតិ ឡេង ណាវ៉ាត្រា របស់ ឧកញ៉ា វ័យ ក្មេង ដែល កំពុង មាន ប្រជាប្រិយភាព នេះ ក្នុង នោះ មាន ដូច ជា តារា ចម្រៀង លោក ខេមរៈ សិរីមន្ត ប៉ែន ចំរ៉ុង កញ្ញា តាន់ ច័ន្ទសីម៉ា ជា ដើម។

តាម ប្រភព ច្បាស់ ការ មួយ ទៀង បាន ទម្លាយ ឲ្យ ដឹង ថា កំពូល តារា ចម្រៀង ល្បី ឈ្មោះ លោក ព្រាប សុវត្ថិ ក៏ អាច នឹង ស្ម័គ្រចិត្ត ចូល រួម ផ្សព្វផ្សាយ ផ្សារ ទំនើប កសិផល ធម្មជាតិ ឡេង ណាវ៉ាត្រា ដោយ ឥតគិតថ្លៃ ថ្លៃ ផង ដែរ។

តាម ផែន ការ ផ្សារ ដែល ប្រមូល ទិញ តែ ផលិតផល ធម្មជាតិ របស់ កសិករ ខ្មែរ នេះ ដែល មហាជន គាំទ្រ ពាសពេញ ប្រទេស នេះ គ្រោង ដាក់ ដំណើរ ការ សាក ល្បង នៅ ថ្ងៃ ទី ១៥ ខែ មិនា ឆ្នាំ ២០ ២០ នេះ ហើយ ដែល តាំង ផ្សារ គឺ កណ្ដាល នៅ Olympia តែ ម្ដង។

ដើម្បី ឲ្យ កាន់ តែ មាន ភាព ងាយ ស្រួល នឹង ទំនើប នោះ ខាង ក្រុមហ៊ុន បាន រៀប ចំ ការ កម្មង់ ទិញ តាម លេខ 011 444 444 ឬ 0000 សម្រាប់ ប្រព័ន្ធCellcardដោយឥតគិតថ្លៃ ឬតាម វេបសាយអន ឡាញ ឬ បញ្ជា ទិញ តាម ទូរស័ព្ទ ដៃ កម្មង់ តាម ទំនិញ ដែល លោក អ្នក ត្រូវ ការ ត្រឹម តែ ២០នាទី បន្លែ ផ្លែ ឈើ ឬ ត្រី សាច់ តែ លោក អ្នក កម្មង់ នោះ នឹង ដឹក ជូន ផល់ ផ្ទះ លោក អ្នក តែ ម្ដង៕

ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា កសិផលជាតិ គិតសុខភាពជាចម្បង

ដើម្បីចូលរួមចំណែកជួយជ្រុំជ្រែងកសិករ និងស្របតាមគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលផ្សារកសិផល ឡេង ណាវ៉ាត្រា បានប្រមូលទិញកសិផលពីកសិករដែលបច្ចុប្បន្នបានចងក្រងនិងប្រមូលទិញជាមួយកសិករសរុប 18ខេត្តសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក👉កសិផលទាំងអស់ត្រូវបាន #តាមដានត្រួតពិនិត្យតាំងពីកន្លែងដាំដុះ#រហូតដល់កន្លែងវេចខ្ចប់ ។👉 កសិករទាំងអស់ត្រូវបានចុះកិច្ចសន្យានិងកុងត្រាស្របតាមគោលការណ៍ដាំដុះតាមគោលការណ៍ធម្មជាតិ ។ 👉ផ្សារកសិផល ឡេង ណាវ៉ាត្រា មានធនធានមនុស្សគ្រប់ជំនាញចុះពន្យល់និងណែនាំក្នុងការដាំដុះតាមគោលការណ៍ធម្មជាតិដោយមិនប្រើប្រាស់សារធាតុគីមី។👉ប្រសិនបើកសិករណាមួយមានគំនិតបន្លំល្មើសនឹងលក្ខន្តិកៈប្រើប្រាស់សាធាតុគីមី #ត្រូវទទួលការផាកពិន័យជាទឹកប្រាក់ #បញ្ឈប់ការទទួលទិញរយៈពេល1ឆ្នាំ #មិនតែប៉ុណ្ណោះត្រូវផ្សព្វផ្សាយព័ត៌មានជាសាធារណៈជៀសវាងកសិកផ្សេងយកគំរូតាម 🙏🙏🙏រួមគ្នាអភិវឌ្ឈន៍កសិកម្មយើង 🇰🇭កសិផលជាតិ គិតសុខភាពជាចម្បង

Posted by ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា on Tuesday, March 3, 2020

LEAVE A REPLY

Please enter your comment!
Please enter your name here