កំពងឆ្នាំង ៖ ស្រ្តីម្នាក់បានដាច់ចិត្តកងកស្លាប់ខ្លួនឯងនៅក្នុងសណ្ឋាគារ ផាម៉ា ព្រោះតែរឿងចាញ់បោក ប្រុសស្នេហ៍ អស់លុយ ។ នៅល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ មានករណី ស្ត្រីម្នាក់ បានចងក សម្លាប់ខ្លួន នៅក្នុងបន្ទប់ លេខ២០៣ មូលហេតុ រឿងចាញ់បោក ប្រុសស្នេហ៍ អស់លុយ ។ សាកសព ត្រូវបានប្រគល់ ឲ្យបុរសជាប្តី យកទៅធ្វើបុណ្យ តាមប្រពៃណី ។

ប្រភពត្រូវបានបន្តថា ការស្លាប់របស់ស្រ្តីរងគ្រោះ គឺសង្ស័យថា មានការចាញបោកបុរសម្នាក់ អស់លុយ ៣ម៉ឺនដុល្លា ក្រោយមកទៀតក៏ត្រូវបុរសនោះយកលុយអស់ ១៧០០ដុល្លាបន្ថែមទៀត ទើបកើតជម្ងឺផ្លូវចិត្ត មិនហ៊ានចូលផ្ទះដោយសារអ្វីៗអស់ពីខ្លួន ទើបនាងគិតខ្លី សម្រេចចិត្តចងក សម្លាប់ខ្លួនសម្លាប់ខ្លួនដើម្បីបញ្ចប់ បញ្ហា ។

ដោយយោងតាមកំណត់ហេតុ របស់សមត្ថកិច្ច ដែលបានចុះទៅពិនិត្យសាកសព ដែលបានចងក សម្លាប់ខ្លួន នៅក្នុងសណ្ឋាគារផាម៉ា PAMA គឺស្រ្តីរងគ្រោះមានឈ្មោះ ម៉ៅ ដារាមី ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិអារីយក្សត្រ ឃុំអារីយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ក្រោយពេលពិនិត្យសាកសពរួច សមត្ថកិច្ចបាន សណ្ឋានថា ស្រ្តីគិតខ្លីបានចងករ ធ្វើអត្តឃាតសម្លាប់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here