ភ្នំពេញ ៖ អ្នកញៀនល្បែងជល់មាន់ចំនួន៣នាក់ ត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ ចុះបង្ក្រាបដល់ទីតាំង និងឃាត់ខ្លួន កាលពីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ នៅចំណុចដីឡូគ្មានលេខ ផ្លូវលំ ក្រុម១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា អ្នកញៀនល្បែងជល់មាន់ដែលឃាត់បានមាន
1.ឈ្មោះមក កេង អាយុ៣៩ឆ្នាំមុខរបរបើករថយន្តស្នាក់នៅផ្ទះជួលផ្លូវលំក្រុម១០ភូមិចុងខ្សាច់សង្កាត់ទួលសង្កែទី១(គ្មានសារធាតុញៀន)អ្នកលេង។
2.ឈ្មោះសៀក ផានី អាយុ៤១ឆ្នាំមុខរបរលក់ដូរស្នាក់នៅផ្ទះគ្មានលេខផ្លូវលំក្រុម១០ភូមិចុងខ្សាច់សង្កាត់ទួលសង្កែទី១(គ្មានសារធាតុញៀន)អ្នកលេង។
3.ឈ្មោះកែ ប៊ុនធៀន អាយុ៥៤ឆ្នាំស្នាក់នៅផ្ទះម្តុំផ្សារទឹកថ្លាខណ្ឌសែនសុខ(គ្មានសារធាតុញៀន)អ្នកលេង។

ADVERTISEMENT

សំភារៈដែលសមត្ថកិច្ចដកហូតមានដូចជា៖​១.មាន់៧ក្បាល/ ២.ជញ្ជីង១​ / ៣.ស្កុតរំខ្នាយមាន់១០ដុំ/ ៤.ខ្នាយដែក២(១គូ) និងប្រាក់ដុល្លារ២០០ដុល្លារ ប្រាក់រៀល៤០ម៉ឺនរៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here