ភ្នំពញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីជួញដូរគ្រឿងញៀនកាលពីម៉ោង១:៣០នាទីថ្ងៃទី៨ ខែ មេសាឆ្នាំ២០២០ នៅចំណុចផ្លូវលំ ក្រុមទី១០ ភូមិលូសង្កាត់ស្វាយប៉ាក់ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនទី១. ឈ្មោះ សយ រក្សា អាយុ២២ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ស្នាក់នៅការដ្ឋានសំណង់សង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ និង ឈ្មោះ ប៊ិក សារិទ្ធ អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបកម្មករមានទីលំនៅ ស្នាក់នៅ ការដ្ឋានសំណង់សង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ។ សម្ភារៈដកហូតមានរួមមានក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តន៍បន្ត
តាមនិតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here