ស្វាយរៀង ៖ រន្ទះបាញ់ ដ៏ឃោរឃៅ បានប្រហារជីវិត ២នាក់ប្តីប្រពន្ធកំពុងជិះម៉ូតូឌុបគ្នាចេញពីធ្វើការត្រឡប់មកផ្ទះវិញ ក្រោមផ្ទៃមេឃមានពពកខ្មៅ និងធ្លាក់ភ្លៀងកក់ខែលាយឡំនឹងខ្យល់ កាលពីម៉ោងជាង៥ល្ងាច ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ស្ថិតនៅភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះមានភ្លៀងធ្លាក់លាយឡំនឹងខ្យល់ខ្លាំងៗរន្ទះផ្គរផងនោះស្រាប់តែរន្ទះបាញ់ចំពីរនាក់ប្ដីប្រពន្ធ ដែលកំពុងធ្វើដំណើរនៅតាមផ្លូវបណ្ដាលឲ្យស្លាប់ទាំង២នាក់តែម្តង។ ប្រភពបានបញ្ជាក់ថា ជនរងដែលស្លាប់ដោយរន្ទះបាញ់នេះ ទី១.ឈ្មោះ ខាន់ ណាក់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ស្លាប់នៅនិងកន្លែងកើតហេតុ។ ២.ឈ្មោះ ព្រាប សាទ ភេទស្រី អាយុ៣១ឆ្នាំត្រូវជាប្រពន្ធ។
ក្រោកពេលកើតហេតុត្រូវបានបងប្អូនយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here