ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសង អាចោរជើងមួយ (អាប៉ោង) មួយកន្លែង ស្ថិតនៅខាងក្រោយអគិ្គសនីកម្ពុជា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងបើកលេងយ៉ាងរលូន មិនមានការរំខានពីសមត្ថកិច្ចក្នុងមូលដ្ឋាន ជាពិសេសសមត្ថកិច្ចខណ្ឌដូនពេញ ទាល់តែសោះ។ នេះបើយោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ លួចខ្សឹបប្រាប់។

ប្រភពដដែលបានអោយដឹងទៀតថា ទីតាំង នេះ អាចមានខ្នងបង្អែកធំៗ នៅពីក្រោយ ទើបមិនខ្លាចញញើត អនុសាសន៍ និងបទបញ្ជា របស់ សម្ដេច ក្រឡាហោម ស ខេង ដែលលោកធ្លាប់បាន ដាក់បទបញ្ជាអោយសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់នៅ ក្រោមឱវ៉ាទ ត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទ ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋានខាងលើហាក់បីដូចមិនមានចំណាត់ការចំពោះទីតាំងខាងលើនេះសោះ៕

ADVERTISEMENT

LEAVE A REPLY

Please enter your comment!
Please enter your name here