ភ្នំពេញ៖ ដើម្បីចូលរួមអនុវត្តនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវតិ្ថភាពចរាចរណ៍ផ្លូវគោកក្នុងកិច្ចប្រជុំណែនាំស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ក៏ដូចជាការអនុ វត្តនូវបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យបានភ្ជាប់ខ្ជួនដូចភ្លៀងរលឹម និងដើម្បីចូលរួមកាត់បន្ថយការគ្រោះចរាចរណ៍ ។

នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ លោកហ៊ាង ថារ៉េត អធិការនគរបាល ខណ្ឌឬស្សីកែវ បានបន្តដឹកនាំកងកម្លាំងក្រោមឱវាទចុះដាក់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចំនួន ០២ គោលដៅ គឺគោលដៅផ្លូវជាតិលេខ៥ (មុខសួនសូគីមុិច) ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ និងគោលដៅផ្លូវលេខ៩៩R(ភូមិបឹងសាឡាង) សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ ដោយមានកម្លាំងចូលរួមសរុប៣៣នាក់។

ADVERTISEMENT

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព, អត់កញ្ចក់, បើកបញ្ជ្រាស និងល្មើសផ្សេងៗ។ ចំពោះ អ្នកបើកបរម៉ូតូ អ្នករួមដំណើរមិនពាក់មួកសុវតិ្ថភាព និង តម្រូវឲ្យទៅរកមួក ហើយទើបផាកពិន័យក្នុងនោះ យើងសង្កេតឃើញថា ប្រជាពលរដ្ឋភាគច្រើនគាត់យល់ដឹងពីច្បាប់ចរាចរ ។

ជាមួយគ្នានេះផងដែរ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់ត្រូវចោលរួមអនុវត្តច្បាប់ចរាចរ គោរពច្បាប់ចរាចរផ្លូវគោក ត្រូវចេះគោរពសិទិ្ធគ្នាទៅវិញទៅមកក្នុងការ បើកបរ សិលធម៌ សុជីវធម៌ យោគយល់គ្នា កុំបើកបរវ៉ាជែង បើកបរបត់ឆ្លងកាត់ ត្រូវពាក់មួកសុវតិ្ថភាពឲ្យបានគ្រប់គ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here