កណ្ដាល ៖ ក្រុមជនសង្ស័យមិនស្គាល់មុខមួយក្រុម បាននាំគ្នាចូលគាស់ទូដែក នៅក្នុងរោងចក្រកាត់ដេរមួយកន្លែងយីហោ វិនសេតហ្គាមែន ប្រមូលយកលុយអស់ជាង៣ម៉ឺនដុល្លារ រត់គេចខ្លួនបាត់ កាលពីម៉ោង១ យប់រំលងអធ្រាត ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃឹម ឃុន អាយុ៧៩ឆ្នាំ មុខរបរ ប្រធានរដ្ឋបាលរោងចក្រ មានទីលំនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ។

ADVERTISEMENT

ដោយឡែកសម្ភារះបាត់បង់មាន: ប្រាក់រៀលប្រហែល២០លានរៀល , ប្រាក់ដុល្លារប្រហែល៣០,០០០ដុល្លារសហរដ្ឋអាមេរិក និងសម្ភារ:ចាប់យករួមមាន: សោរ សូឡិច ៦ សន្ដក៣ និងខូច ៣, ដែកញូមចំរឹងបង្អួច ចំនួន០១, ខ្សែ ភ្លេីងស៊ឺរ៉ែន ២ កំណាត់ , ទូរ ដែកចំនួន៣ទូច្នៃ ចំនួន២ ទូអូតូ០១។

ប្រភពដដែលបន្តថា យោងតាមកាមេរ៉ាសុវត្ថិភាព នៅយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅចន្លោះម៉ោង១ ដល់ម៉ោង៣ទាបភ្លឺ មានជនមិនស្គាល់អត្តសញ្ញាណមួយក្រុម បានគាស់ទំលុះទំលាយបន្ទប់ការិយាល័យរដ្ឋបាល រួចគាស់ថតតុរបស់គណនេយ្យ គាស់ថតតុរបស់អនុប្រធានរោង ចក្រនិងកាត់សោរទូរដែកឆ្នៃបន្ទះធម្មតា រួចចាក់សោរ ទូរដែកអូតូ បើកយកប្រាក់អស់សរុបចំនួនប្រហែល២០លានរៀលនិងប្រាក់ដុល្លារប្រហែលជា៣០, ០០០ម៉ឺនដុល្លារសហរដ្ឋទៅបាត់តែម្ដង។

ចំពោះករណីនេះ កម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here