ភ្នំពេញ ៖ មហាជនតាមបណ្តាញសង្គម និង យុវវ័យដែលចូលចិត្តលេងកម្មវិធីកម្សាន្តលើទូរសព្ទហៅថា ទិកតុក (Tiktok) ប្រាកដជាស្គាល់ សុខា ល្បីខ្លាំងរហូតមានទំព័រហ្វេសប៊ុក និង ធ្វើបទចម្រៀងយកវិឌីអូនិងសំលេងទៅបង្ហោះកម្សាន្តតគ្នាៗ។

ទន្ទឹមការល្បីរបស់ សុខា ក្លាយជាតារាល្បីប្រចាំទិកតុកនោះ លោក អ៊ឹម ជីវ៉ា បានបើកជាផ្លូវការនូវដំណឹងដឹកនាំនិងបង្ហាត់បង្រៀនដល់រូបនាង ហើយត្រៀមផលិតផលវិឌីអូអប់រំជាច្រើន នាពេលខាងមុខនេះ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ក្នុងសន្និសីទកាសែតភោជនីយដ្ឋាន វីហ្វ្រេនកោះពេជ្រ ទទួលការឧបត្ថម្ភដោយក្រុមហ៊ុនផលិតផល U-Well ។

ADVERTISEMENT

លោក អ៊ឹម ជីវ៉ា បានប្រាប់ឱ្យដឹងថា មូលហេតុដែលលោកសម្រេចយក សុខា ចូលជាសមាជិកក្រុមរបស់លោក ដោយសារតែលោកអាណិតដល់នាងដែលកូនកំព្រាហើយជាក្រម្នាក់ ចង់ឱ្យមានឪកាសនិងមានជីវិភាពប្រសើរឡើង។ លោកនឹងត្រៀមបង្ហាត់នូវការសម្តែង និងដាក់គម្រោងក្រុមការងារថតដើម្បីត្រៀមផលិតផលវិឌីអូអប់រំ ក៏ដូចជាវិឌីអូផ្សេងទៀត។ លោកក៏នឹងដឹកនាំតារាទិកតុកម្នាក់នេះ ចូលរួមការងារមនុស្សធម៌ និងចូលរួមបំរើការងារសង្គម ឱ្យតារាឬអ្នកសិល្បៈ។

លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ទៀតថា ការជម្រុញឱ្យ សុខា មកចូលរួមក្នុងវិស័យសម្តែងនិងលេងកំប្លែងនោះ ក៏ទទួលការលើកទឹកចិត្ត និង ឧបត្ថម្ភពីក្រុមហ៊ុនផលិតផល U-Well បានធ្វើការចំណាយច្រើនក្នុងការផ្គត់ផ្គង់លើនាង និងការចំណាយទាំងស្រុងលើការផលិតផលវិឌីអូសម្តែងរបស់ សុខាសុខា ទាំងអស់។ លោកក៏សូមមហាជនមេត្តាលើកទឹកចិត្តដល់នាង កុំស្អប់ខ្ពើមលើនាង បើទោះបីជានាងពេលខ្លះមានការខ្វះខាតក្នុងនិយាយស្តី មិនសមរម្យត្រង់ចំណុចមួយណា។

សូមបញ្ជាក់ថា នាងជាក្មេងគួអោយអាណិតបំផុត មនុស្សមួយចំនួនវៃតម្លៃគាត់តាមរយៈរាល់ពាក្យពេជ្រដែលគាត់និយាយតាមរយៈវិដេអូខ្លីៗតាមប្រព័ន្ធ Facebook និងប្រព័ន្ធTik Tok បងប្អូនខ្លះក៏ចូលចិត្តបងប្អូនខ្លះក៏ជេគាត់ ។ ខណៈនឹងល្បីនោះផងដែរ សុខាសុខាក៏ទទួលការ ជេហាស្តីដៀល។ ប៉ុន្តែលោក អ៊ឹម ជីវ៉ា ក៏អំពាវនាវមហាជនត្រូវគិតថាមនុស្សកើតមកគ្មានអ្នកណាល្អគ្រប់១០នោះទេ ហើយក៏គ្មានអ្នកណាគេមកចូលចិត្តយើងទាំងអស់គ្នាដែរ ។

សុខាសុខា ឈ្មោះពិតគឺ ថន សុខា មានអាយុ ២៥ ឆ្នាំ មានបងប្អូន៥នាក់ សុខាជាកូនពៅ សុខាគឺជាក្មេងកំព្រាឪពុកម្តាយតាំងពីតូច ហើយសុខាត្រូវមករស់នៅជាមួយមីងនៅក្រុងសួង ដោយជួយលក់ដូរមុខរបរលក់ចាប់ភួយតិចតួច នៅផ្ទះ ក្នុង ភូមិជ្រួយ សង្កាត់ វិហារល្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

សុខា ជាក្មេងស្រីមានអត្ថចរិកមនុស្សប្រុស ហើយស្រលាញ់ស្រីដូចគ្នា អត្តចរិករបស់សុខា ជាមនុស្សប្រុស គឺមានតាំងពីតូចមិនអាចកែបានចរិកជាប្រុសខ្លួនជាស្រីបានឡើយ។ នាងសិក្សាបានតិចតួចណាស់ ហើយជាក្មេងកំព្រា ឪពុកម្តាយ ដែលខ្វះភាពកក់ក្តៅ។ បន្ទាប់ពីស្តាប់ប្រវត្ថិខ្លះសង្ឃឹមថាពុកម៉ែបងប្អូនមេត្តាបើចូកចិត្ត ឬ មិនចូលចិត្តគាត់ជួយកែប្រែនែនាំដំបូន្មានល្អអោយគាត់ផង ។

កញ្ញា សុវណ្ណវតីអគ្គនាយិការង តំណាងផលិតផល U-WELL ដែលនាំចូលចែកចាយ ដោយកិច្ចសហប្រតិបត្តការរវាង ក្រុមហ៊ុនសក្ស្មី ប៊ីមេក និងគ្រាប់ពេជ្រ ខូអិលធីឌី បានថ្លែងថា បច្ចុប្បន្ន ក្រុមហ៊ុនបាននាំចូលផលិតផលមួយចំនួនរួចជាស្រេចហើយដែលមានដូចជា ស្រ្ពាយសំលាប់មេរោគ ដោយផលិតផលនេះមាមចុះបញ្ជីការក្រសួងសុខាភិបាល ផ្សំឡើងពីអាល់កុលពេទ្យ ៧៥ភាគរយ សំលាប់មេរោគបានរហូតដល់ ៩៩.៩៩ភាគរយ សាកសមសម្រាប់ដាក់ក្នុងផ្ទះ ប្រើប្រាស់ក្នុងបន្ទប់ទឹក មន្ទីរពេទ្យ និងទីសាធារណៈផ្សេងៗ ដែលបងប្អូបអាចរកជាវបានហើយ នៅតាមឪសថស្ថាននានា ក្នុងព្រះរាជាណាចក្រកម្ពុជា។

ចំណែក លោក សុង តំណាងផលិតផល U-WELL បានអោយដឹងដែរថា ក្រុមហ៊ុនយើងបង្កើតឡើងដោយយុវជនសុទ្ធសាធ យើងយល់ច្បាស់អំពីយុវជន ដឹងថាពួកគេចង់បានអ្វី និងស្រលាញ់អ្វី ដោយក្រុមហ៊ុន មានគោលជំហរចំនួន៤ចំណុចធំៗ ៖ ១. ផលិតផលដែលនាំចូលចាំបាច់បំផុតត្រូវមានស្តង់ដារ មានគុណភាពខ្ពស់ ប៉ុន្តែតំលៃសមរម្យ។ ២. ផ្តោតការធ្វើទីផ្សារទៅលើយុវជន ដោយគោរពគោលការណ៍សីលធម៌ មិនធ្វើទីផ្សារបោកប្រាស់ តំណាងចែកចាយ អោយចេះតែចំណាយលុយយកផលិតផលទៅហើយ ហើយមិនខ្វាយខ្វល់ដល់ពួកគេនោះទេ។ ៣. យើងចង់ក្លាយជាក្រុមហ៊ុនគំរូ ក្នុងឋានៈជាក្រុមហ៊ុនដំបូងបំផុតក្នុងប្រទេសកម្ពុជា ដែលបង្វែរកញ្ចប់ថវិកា ផ្នែកទីផ្សារចំនួនទៅលើការងារមនុស្សធម៌។ ៤. នេះជាចំណុចសំខាន់ ដោយក្រុមហ៊ុនអនុញ្ញាតអោយតំណាងចែកចាយសាកគ្រប់ផលិតផល មុននិងពួកគាត់សម្រេចចិត្តមករកស៊ីជាមួយយើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here