ភ្នំពេញ ៖ កម្លាំងចំរុះដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនិងត្រួតពិនិត្យលើអ្នកបើកបរម៉ូតូនិងយានយន្តដែលល្មើសច្បាប់មានគ្រឿងស្រវឹងក្នុងខ្លួន បានឃាត់ជនសង្ស័យ៤នាក់ ពីបទរក្សាទុកគ្រឿងញៀនខុសច្បាប់ ដកហូតថ្នាំញៀន៥កញ្ចប់ ។

ការចុះត្រួតពិនិត្យនេះធ្វើឡើង នៅម៉ោង១១៖៣០នាទីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ចំណុច ផ្លូវជាតិលេខ៥ ភូមិមិត្តភាពសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ADVERTISEMENT

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជាលទ្ធផលឃាត់ខ្លួនជនសង្សយ័ចំនួន០៤នាក់ ៖
១.ឈ្មោះ កុយ សំណាង អាយុ៣០ ឆ្នាំជនជាតិខ្មែរ មានទីលំនៅ សង្កាត់ច្បាអំពៅ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ មុខរបរ បើកឡានដឹកត្រី (មានសារធាតុញៀន)
២.ឈ្មោះ ប្រាក់ ខាវ អាយុ ១៨ ឆ្នាំជនជាតិខ្មែរមានទីលំនៅ ស្នាក់នៅ ខណ្ឌ ច្បាអំពៅ រាជធានីភ្នំពេញ។ មុខរបរ សំណង់ (មានសារធាតុញៀន)
៣.ឈ្មោះ សុខ ញ៉ា អាយុ ២៣ ជនជាតិខ្មែរ មានទីលំនៅ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរ មិនពិត (មានសារធាតុញ្ញៀន) ៤.ឈ្មោះ សែម សីហា ភេទប្រុស អាយុ១៧ ឆ្នាំជនជាតិ ខ្មែរ មានទិលំនៅ សង្កាត់ជ្រោចង្វា ខណ្ឌជ្រោចង្វា រាជធានីភ្នំពេញ ។

សំភារៈដកហូតរួមមាន ៖ ក្រាមពណ៌សថ្លាចំនួន០៥ កញ្ចប់ និង ម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ពណ៌ខ្មៅ គ្មានស្លាកលេខ។ ក្រាមពណសថ្លាចំនួន០៤ កញ្ចប់ ជារបស់ជនសង្សយ័ឈ្មោះ សុខ ញ៉ា។ ក្រាមពណ៏សថ្លាចំនួន០១ កញ្ចប់ និង ម៉ូតូម៉ាកហុងដា សេ១២៥ គ្នានស្លាកលេខ ជារបស់ជនសង្សយ័ឈ្មោះ កុយ សំណាង ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងនគរបាលបញ្ជូនទៅអធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here