ភ្នំពេញ ៖ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនកាលពីម៉ោង៣រសៀល នៅថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២០ នៅចំណុចក្រុមទី១០ ភូមិលូសង្កាត់ស្វាយប៉ាក់ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ៖

ADVERTISEMENT

១.ញឹម សុខគូ អាយុ២៦ ឆ្នាំជនជាតិវៀតណាមមានទីលំនៅ ភូមិផ្សារតូចសង្កាត់ទួលសង្កែ១។មុខរបរមិនពិតប្រាកដ។
២.ឈ្មោះ តូវ សុជាន់ទី អាយុ២៧ ឆ្នាំជនជាតិខ្មែរមានទីលំនៅ ខេត្តបន្ទាយមានជ័យ។មុខរបរមិនពិតប្រាកដ។
៣.ឈ្មោះ ទូច វណ្ណា អាយុ២៣ ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិ រាយប៉ាយ ឃុំរាយប៉ាយ ស្រុកកងមាសខេត្តកំពង់ចាម។ មុខរបរមិនពិតប្រាកដ។
៤.ឈ្មោះ ខុន សុខណាត អាយុ២៦ ឆ្នាំជនជាតិខ្មែរមានទីលំនៅ ភូមិពោធិ មង្គល ឃុំព្រែកតាទែនស្រុកពញាឮខេត្តកណ្តាល។មុខរបមិនពិតប្រាកដ។

សម្ភារៈដកហូតរួមមានក្រាមពណ៌សថ្លាចំនួន០៧កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមទាំងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បី
កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here