ខេត្តព្រះសីហនុ ៖ វេលាម៉ោង១៤:០០នាទីរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន០៨នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ ផ្ដល់ទីតាំង នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

១/ ឈ្មោះ ម៉ី រតនា ហៅខ្នា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប បច្ចុប្បន្ន ស្នាក់នៅក្រុម១២ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ។

ADVERTISEMENT

២/ ឈ្មោះ កែវ សុភី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ទីលំនៅបច្ចុប្បន្នស្នាក់នៅក្រុម៣៨ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

៣/ ឈ្មោះ សី សុជាតិ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ បច្ចុប្បន្នស្នាក់នៅក្រុម៣៨ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

៤/ ឈ្មោះ ឃុត ម៉ារី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅក្រុម៣៨ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

៥/ ឈ្មោះ លី ញ៉ាង ហៅញ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។

៦/ ឈ្មោះ ឡន ឌីលុច ហៅ វ៉ែង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ទីលំនៅបច្ចុប្បន្នក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

៧/ ឈ្មោះ សី គុន្ថា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

៨/ ឈ្មោះ ជា សុភា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ បច្ចុប្បន្នស្នាក់នៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

+ វត្ថុតាងរួមមាន÷
១. ម្សៅសថ្លា ចំនួន១៨កញ្ចប់
២. ដបជក់ ចំនួន០៤
៣. ខ្សៀជក់ ចំនួន០៤
៤. ទូរស័ព្ទដៃ ចំនួន០៤គ្រឿង
៥. ម៉ូតូ ចំនួន០១គ្រឿង
៦. លុយខ្មែរ ចំនួន ១០០.០០០៛
៧. ប្រាក់ដុល្លារ ចំនួន១០០$ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here