បន្ទាយមានជ័យ ៖ យោងតាមគេហទំព័រថៃមួយ បានចុះផ្សាយថា សមត្ថកិច្ច ខេត្តស្រះកែវ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ពន្ទ័ការដឹកជញ្ជូនគ្រឿងញៀនប្រមាណ២៩គីឡូក្រាមដែលបំរ៉ុងនាំឆ្លងដែនចូលមកប្រទេសកម្ពុជា។

យោងតាមរបាយការណ៍សមត្ថកិច្ចថៃ បានអិោយដឹងថា ការចាប់គ្រឿងញៀនដ៏សន្ធឹកសន្ធាប់នេះ បានប្រតិបត្តិការកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅ ក្នុងភូមិថៃមួយ ជាប់បន្ទាត់ព្រំដែន គឺភូមិ ថាខាម ឃុំថាខាម ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ គឺទល់មុខនឹងទឹកដីកម្ពុជា សង្កាត់ ផ្សារ កណ្តាល ក្រុង ប៉ោយ ប៉ែ ត ខេត្តបន្ទាយមានជ័យ។

ADVERTISEMENT

ប្រភពពីព័ត៌មានថៃបានឲ្យដឹងថា ដំបូង សមត្ថកិច្ច ថៃចាប់ បាន ជនសង្ស័យ ប្រុស ស្រី ០២ នាក់ ជាមួយ ម៉ូតូ មួយ គ្រឿង ដែល ដឹក ជញ្ជូន ថ្នាំ ញៀន ប្រភេទ ម៉ា ទឹកកក ២៩ ដុំ ទម្ងន់ ២៩.០០០ ក្រាម មាន តម្លៃស្មើ ៣០ លាន បាត លាក់ នៅ ក្នុង កាបូប ចំនួន ០២ ។

ប្រភពបានបន្តឲ្យដឹងទៀតថាក្រោយ ពី ឃាត់ខ្លួន ហើយ សាកសួរ ពួក គេ ទាំង ០២ នាក់ បានឆ្លើយ ថា បំរ៉ុងយកឆ្លងដែនចូលមកប្រទេសកម្ពុជា ។ក្នុង ការ បង្ក្រាប ថ្នាំ ញៀន ទ្រង់ទ្រាយ ធំ នេះ សមត្ថកិច្ច ថៃ បាន ឈាន ទៅ ឃាត់ខ្លួន ជនសង្ស័យ ០៣ នាក់ ផ្សេង ទៀត សរុប ៥ នាក់ ។

យ៉ាងណា ក៏ ដោយ ការ បង្ក្រាប នេះ គឺ នៅ លើ ទឹកដី ប្រទេសថៃ ហើយ ជន សង្ស័យ មិនមែន ជា ខ្មែរ នោះទេ ប៉ុន្តែ បើ ថ្នាំ ញៀន ទាំងនេះ ឆ្លង ដែន ចូល ដល់ ប្រទេសកម្ពុជាបាននោះ មិនដឹង ទៅ ជា យ៉ាងណា ឡើយ ព្រោះ ២៩ គីឡូក្រាម ពិតជា ច្រើន ណាស់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here