ភ្នំពេញ ៖ លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដាក់បទបញ្ជាភ្លាមៗឲ្យលោក ម៉ក់ សោភ័ណ្ឌ នាយនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ ដឹកនាំកម្លាំងចុះត្រួតពិនិត្យ រដ្ឋបាលជាក់ស្ដែង ក្នុងការស្វែងរកទីតាំងបនល្បែង ក៏ដូចជាទីតាំងដែលក្រុមក្មេងទំនើងសង្ងំប្រើប្រាស់ ឫជួញដូរគ្រឿងញៀន ដើម្បីឈានទៅដល់ការបង្ក្រាបទាន់ពេលវេលា លើការអនុវត្តគោល នយោបាយភូមិ-សង្កាត់មានសុវត្ថិភាព តាមផែនការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋ។

ប្រតិបត្តិការ នៃការដាក់បទបញ្ជាភ្លាមៗរបស់លោកអធិការនគរបាលខណ្ឌឫស្សីកែវ ហ៊ាង ថារ៉េត បានអនុវត្តឡើង ក្រោយពីមានការលើកឡើងរិះគន់លើបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាការលើក ឡើងពីអ្នកសារព័ត៌មានក្នុងស្រុកមួយចំនួន ដែលបានចេញផ្សាយរិះគន់ ថាមានបនល្បែង (ហ្គេមបាញ់ត្រី) កំពុងបើកដំណើរការលេងមួយកន្លែងស្ថិតនៅចំណុចក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។

ADVERTISEMENT

បើតាមការអះអាងពីលោក ម៉ក់ សោភ័ណ្ឌ នាយនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ ដែលស្ថិតក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត បន្ទាប់ពីចុះត្រួតពិនិត្យរដ្ឋបាល ជាក់ស្ដែងភ្លាមៗប៉ុន្មានម៉ោងក្រោយ នូវជុំវិញទីតាំងដែលក្រុមអ្នកសារព័ត៌មានចេញផ្សាយ ក៏ដូចជាការចេញផ្សាយលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក មួយចំនួនឃើញថា មិនមានទីតាំងបនល្បែង (ហ្គេមបាញ់ត្រី) នោះទេ ពោលគឺមិនមានដូចការលើកឡើងរបស់អ្នកសារព័ត៌មាន និងនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយចំនួននោះឡើយ។

លោក ហ៊ាង ថារ៉េត បានឲ្យដឹងផងដែរថា ការដឹកនាំកម្លាំងចុះត្រួតពិនិត្យរដ្ឋបាលជាក់ស្ដែង ស្ថិតនៅចំណុចក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ក្នុងការស្វែងរកទីតាំងបនល្បែង ក៏ដូចជាទីតាំងដែលក្រុមក្មេងទំនើងសង្ងំប្រើប្រាស់ ឫជួញដូរគ្រឿងញៀន គឺក្នុងគោលបំណង ដើម្បីឈានទៅដល់ការបង្ក្រាបទាន់ពេលវេលា លើការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព តាមផែនការដឹកនាំរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here