ភ្នំពេញ ៖ ក្លឹបបាល់ទាត់ Tiffy Army FC (សមាគមនបាល់ទាត់ កងយោធពលខេមរភូមិន្ទ) កាលពីព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ បានរៀបចំពិធីសូត្រមន្តប្រស់ព្រំ លើកសីនៅវត្តសំរោងអណ្តែត មុនពេលបើកព្រឹត្តិការណ៍ការប្រកួតបាល់ទាត់លីគធំ (ពានរង្វាន់មិត្តហ្វូនខេមបូឌាន ឆ្នាំ២០២០ )។

ទាំំងមន្ត្រីសមាគមន៍បាល់ទាត់ កងយោធពលខេមរភូមិន្ទ ក្រុមគ្រូបង្កោល និង កីឡាករទាំងអស់ បានរៀបចំពិធីសូត្រមន្តប្រស់ព្រំលើកសីនិងប្រគេនទេយ្យវត្ថុចំពោះ សម្តេចព្រះសាក្យមុនីកិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន និងព្រះសង្ឃ ចំនួន៩អង្គទាំងទៀត ក្រោមការឧបត្ថម្ភក្រុមហ៊ុនទឹកបរិសុទ្ធ លីយុង, ហ្វូងលាងមុខ ព្រីមណូប៊ុ, និងស្ថានីយទូរទស្សន៍លេខ៥។

ADVERTISEMENT

លោក ស៊ុប៉ាឆៃ វីរៈពូជុង អគ្គនាយកស្ថានីយទូរទស្សន៍លេខ៥បានថ្លែងឱ្យដឹងថា ការរៀបចំពិធីនេះឡើងដើម្បី ឱ្យក្រុមកីឡាករបាល់ទាត់ សមាគមនបាល់ទាត់ កងយោធពលខេមរភូមិន្ទ ទទួលបានពរពីព្រះសង្ឃ ក៏ដូចជាការតាំងអារម្មណ៍និងទឹកចិត្តឱ្យល្អនិងស្ងៀមស្ងាត់ ប្រុងខ្លួនសម្រាប់ទទួលការប្រកួតសម្រាប់លីគបាល់ទាត់ធំនាពេលនេះ។ លោកសង្ឃឹមថា ពិធីសូត្រមន្តលើកនេះ ក៏បានជួយស្មារតីរបស់កីឡាករ និង ក្រុមគ្រូបង្កោលទាំងអស់ ត្រៀមការប្រកួតជាច្រើនខាងមុខនេះដោយមិនភ័យខ្លាច។

លោក ស៊ុប៉ាឆៃ វីរៈពូជុង ដែលជាអ្នកជំនួញគិតគូរដល់វិស័យកីឡានៅកម្ពុជា និង សមាគមនបាល់ទាត់ កងយោធពលខេមរភូមិន្ទ បាននិយាយថា “លោកជូនពរដល់កីឡាករទាំងអស់គ្នាជោគជ័យគ្រប់ការប្រកួត។ សូមអ្នកទាំំងអស់គ្នាមានព្រះធម៌ក្នុងខ្លួន ទើបអ្វីៗល្អប្រសើរនិងសម្រេច”។

ទាំំងមន្ត្រីសមាគមនបាល់ទាត់ កងយោធពលខេមរភូមិន្ទ ក្រុមគ្រូបង្កោល និង កីឡាករទាំងអស់ បានបង្ហាញអារម្មណ៍សប្បាយចិត្ត និង ត្រេកអរយ៉ាងខ្លាំងដែលដៃគូរសហការឧបត្ថម្ភទាំងអស់ គិតគូរយ៉ាងយកចិត្តទុកដាក់ និង តែងតែផ្តល់ការលើកទឹកចិត្តទាំងការហ្វឹកហាត់ និង ការឧបត្ថម្ភ។

ជាមួយគ្នានោះដែរ កីឡាករទាំងអស់បានបង្ហាញនូវអារម្មណ៍ថា ពួកគេនឹងខំប្រឹងប្រែងលេងយ៉ាងឱ្យល្អ និង រក្សាសេចក្តីថ្លៃថ្នូ ក្នុងនាមកីឡាករ ក៏ដូចជា ក្នុងនាមនាយទាហានដូចគ្នា។ សម្រាប់ការប្រកួតធំំៗ នាពេលខាងមុននេះ ពួកគេនឹងខំប្រឹងធ្វើយ៉ាងបណ្តើមពានរង្វាន់ឱ្យយ៉ាងណាបាន។ ក្រុមកីឡាករក៏ថ្លែងអំណរគុណដល់ អ្នកគាំទ្រ និង មហាជនទាំងអស់ដែលតាមដាននិងស្រលាញ់គាំទ្រក្លឹបបាល់ទាត់មួយនេះ។

សូមបញ្ជាក់ថា ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ ជាថ្ងៃបើការការប្រកួត ពានរង្វាន់មិត្តហ្វូនខេមបូឌាន ឆ្នាំ២០២០ ដោយក្លឹបបាល់ទាត់ Tiffy Army FC នឹងប៉ះគ្នាជាមួយ ក្លឹបបាល់ទាត់ ណាហ្គាវើល។ នេះជាជំនួបបើកលីគ ដែលក្រុមធំទាំងពីរនេះនឹងប៉ះគ្នា ធ្វើឱ្យអ្នកគាំទ្រពិតជាភ្ញាក់ផ្អើលចង់ទស្សនា។

សូមរំលឹកថា កាលពីថ្ងៃទី៦ ខែមិនាឆ្នាំ២០២០ សន្និសីទសារព័ត៌មានស្តីពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃការឧបត្ថម្ភរវាងសមាគមនបាល់ទាត កងយោធពលខេមរភូមិន្ទ និងស្ថានីយ៍ទូរទស្សន៍ ខ.ភ.ម ប៉ុស្តិ៍លេខ៥ លោក ស៊ុប៉ាឆៃ វីរៈពូជុង អគ្គនាយក TV5 បានប្រកាសឧបត្ថម្ភរយៈពេល ១០ឆ្នាំ ដល់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ដោយក្នុង ១ឆ្នាំ ៣០ម៉ឺនដុល្លារ សរុបគឺមានទឹកប្រាក់ចំនួន ៣លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here