ភ្នំពេញ ៖ លោកថេង សុថុល អភិបាលខណ្ឌតែងតែបើកកិច្ចប្រជុំជាមួយនិងមេភូមិសាលាសង្កាត់ត្រូវតែត្រួតពិនិត្យលើដីសាធារណៈ ហាមដាច់ខាតមិនអោយសំណង់សង់រំលោភជាដាច់ខាត ជាក់ស្ដែងព្រឹកថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ ២០២០នៅសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន មានដីឡូតិ៍១កន្លែង អាជ្ញាធរ បានចុះឃាត់សំណង់សង់ពីគ្រោងឆ្អឹងដែក ក្នុងដីឡូត៍ដែលមានប្រវែង ៣៥ម៉ែត្រ ទទឹង ៥ម៉ែត្រ ក្រោយពីអាជ្ញាធរបានចុះហាមឃាត់ច្រើនលើកមកហើយ ។

លោក អាំង សិរីពិសិដ្ឋ បានប្រាប់ដល់តំណាងម្ចាស់ឃ្លាំងថា ជាគោលការណ៍របស់រដ្ឋបាលរាជធានី រាល់សំណង់ថ្មី គឺមិនអោយមានការសាងសង់លើចំណីប្រឡាយជាដាច់ខាត។ ប៉ុន្តែសម្រាប់លំនៅឋានរបស់ប្រជាពលរដ្ឋ ដែលមានពីមុនៗចាស់មកនោះ គឺអាចរស់នៅធម្មតាហាមខុសរូបភាពដើម។

ADVERTISEMENT

ទោះយ៉ាងណា អាជ្ញាធរខណ្ឌចំការមន មិនអាចអោយមានកាសង់រំលោភយកដីរដ្ឋ តាមប្រឡាយបានជាដាច់ខាត ។ ចាប់ពីពេលនេះតទៅ សូមបងប្អូនប្រជាពលរដ្ឋ សូមបញ្ឈប់ការដោះដូរគ្នាទៅវិញទៅមក គឺថា បងប្អូនរស់នៅត្រង់ណា នៅត្រង់នោះ គឺប៉ុណា នៅប៉ុននោះសិនទៅ ។ ចឹងបើសិនមេភូមណាហ៊ាស៊ីញ៉េរ គឺត្រូវទទួលខុសត្រូវ ជាប់គុក។

លោក បន្តថា បើមានវត្តមានខ្ញុំ នៅខណ្ឌចំការមន គឺអត់មានការសង់រំលោភយកដីរដ្ឋ សង់ខុសច្បាប់ជាដាច់ខាត ។ ចឹងរឿងពីមុន គឺអូខេ ព្រោះគ្មានវត្តមានខ្ញុំ តែពេលនេះមានវត្តមានខ្ញុំ ខ្ញុំការពារប៉ុណ្ណឹងសិន ហើយចាំពេលណាអស់វត្តមានខ្ញុំ ហើយមានអ្នកដទៃមកជំនួសខ្ញុំនោះ មានគោលការណ៍របៀបមិច ជារឿងរបស់គាត់ ។ក្រោយពីរៀបរាប់ច្បាប់ប្រាប់តំណាងដែលម្ចាស់ដីក៏ព្រមអោយអាជ្ញាធររុះរើសដោយម្ចាស់ដីគ្មានកម្លាំងតែអាជ្ញាធរកាត់ខូចាតមិនទទួលខុសត្រូវនោះទេតែម្ចាស់ដីឯកភាពនិងយល់ព្រមលេងតវ៉ាបន្តទៀតហើយក្នុងនោះអាជ្ញាធរអរគុណដល់ម្ចាស់ដីដែលយល់ដឹងពីច្បាប់ការសាងសង់អំពាវនាវដល់ម្ចាស់ដីផ្សេងកុំរំលោភបំពានដីរដ្ឋមិនថាឯកឧត្ដមឬលោកឧកញ៉ានោះទេគឺអោយតែខុសច្បាប់រូបគាត់និងចុះមកកាត់ក្រោយពីសចេញសេចក្ដីជូនដំណឹងច្រើនលើក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here