ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនកាលពីម៉ោង៣រសៀល ថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២០ នៅចំណុច ក្រុម១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ម៉ាន់ វណ្ណះ អាយុ ៣២ ឆ្នាំជនជាតិខ្មែរ មានទីលំនៅ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ ជាងឡាន ។ ២.ឈ្មោះ ណេន សូណា អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ កម្មករ។ ៣.ឈ្មោះខាន់ តុលា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ សង្កាត់សំរោង ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរ កម្មករ ។ ៤.ឈ្មោះ លីហ៊ាង អាយុ ២១ ជនជាតិខ្មែរ មានទីលំនៅ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរ កម្មករ ។
សំភារៈដកហូតរួមមានក្រាមពណ៌សថ្លាសង្សយ័ថាគ្រឿងញៀនចំនួន ០៦កញ្ចប់ ។

បន្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here