កម្លាំងសមត្ថកិច្ចរបស់នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ ននៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ បានចាប់បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្របគល់ជូនតំណាងអយ្យការ បើកការស៊ើបសួរ និងចាត់ការតាមនីតិវិធី ពាក់ព័ន្ធលើករណីប៉ុនប៉ងឃាតកម្ម ។

ជនសង្ស័យរូបនេះមានឈ្មោះ យ៉ា រ៉ាទី ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ADVERTISEMENT

ហើយបច្ចុប្បន្ន ជនសង្ស័យឈ្មោះ យ៉ា រ៉ាទី កំពុងស្ថិតក្រោមចំណាត់ការរបស់ លោក សុក កែវបណ្ឌិត តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងទឹកដីភូមិសាស្រ្ត ខណហឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ ដោយមានជាប់ពាក់ព័ន្ធករណី ប៉ុនប៉ងឃាត់កម្ម លើជនរងគ្រោះឈ្មោះ ម៉ាណ ណាស់ និងឈ្មោះ ទ្រី យ៉ា ហើយជនត្រូវចោទរូបនេះ ក៍មានជាប់ពាក់ពន្ធ័លើករណីមួតទៀត ញឺប្រើប្រាស់ នឹងចែកចាយថ្នាំញៀនផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here