ក្រចេះ ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ បានចុះបង្ក្រាប ករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅថ្ងៃ០២ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោង ១៦និង២០នាទី នៅចំណុចកន្លែងលាងម៉ូតូ(ទល់មុខផ្ទះសំណាក់លីហ្វុងរតនៈ) ស្ថិតនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យខាងលើឈ្មោះ ទៀប ភក្តី ហៅជា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិសំបុក ឃុំសំបុក ស្រុកចិត្តបុរី ខេត្តក្រចេះ ។
សមត្ថកិច្ចបានចាប់យកវត្ថុតាង និង សម្ភារៈរួមមាន
-ម្ស៉ៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន ចំនួន ០៩កញ្ចប់(ធំ០៧កញ្ចប់ តូច០២កញ្ចប់)
-ទុយោសម្រាប់ចូករំលែកគ្រឿងញៀនចំនួន ០១
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១
-ដែកកេសចំនួន ០៤
-ថង់សម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួន
-ទូរស័ព្ទចំនួន០១គ្រឿង(camfone)
-ម៉ូតូចំនួន០១គ្រឿងម៉ាក Exciter
ជនសង្ស័យ និង វត្ថុតាង ត្រូវបានឃាត់ និង រក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here