បាត់ដំបង ៖ នគរបាលខេត្តបាត់ដំបង ឆ្មក់ចុះបង្រ្កាបទីតាំងល្បែងភ្នាល់ទឹកភ្លៀងមួយកន្លែង រឹបអូសបានសម្ភារមួយចំនួនចំណែកមនុស្សវិញ មិនមានការឃាត់ខ្លួនទេ កាលពីវេលា ម៉ោង១៤នង៣០នាទីរសៀល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចក្រោយផ្សារទំនើប ភូពុយ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការចុះបង្រ្កាបនេះដឹកនាំដោយលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡាស្នងការរង ផែនការងារនគរបាល ព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ប៉ូវ វណ្ណឌី ស្នងការរងជំនួយការផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ ចុះប្រតិបត្តិការបង្ក្រាបករណីលេងល្បែងស៊ីសងភ្នាល់ទឹកភ្លៀងខាងលើនេះ។

ADVERTISEMENT

ក្នុងកិច្ចប្រត្តិបត្តិការនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមួយចំនួនរួមមាន សម្ភារៈកែច្នៃទទឹកភ្លៀងវិទ្យុទាក់ទងចំនួន៦គ្រឿង, ឆ្នាំងសាក វិទ្យុទាក់ទង ចំនួន៣គ្រឿង, ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ចំនួន២គ្រឿង។ ចំណែកមនុស្សវិញ មិនមានការឃាត់ខ្លួនទេ ព្រោះមិនមានអ្នកទទួលខុសត្រូវ ម្យ៉ាងទៀតល្បែងនេះ ពិបាកក្នុងការកំណត់មុខសញ្ញា ព្រោះមិនមានការស៊ីសង់លុយឲ្យឃើញទេ គ្រាន់តែគេនិយាយតាមអាកូម មិនអាចដាក់បន្ទុក ឬតាមចាប់អ្នកលេងល្បែងនោះ មកអប់រំ ឬដាក់ទោសបានទេ។

បច្ចុប្បន្ន វត្ថុតាងត្រូវបាននគរបាលយកមករក្សាទុក នៅស្នងការដ្ឋានបណ្តោះអាសន្ន រង់ចាំការស្រាវជ្រាវបន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here