ភ្នំពេញ ៖ បុរស ជា កម្មករ សំណង់ ជនជាតិ ចិន ម្នាក់ បាន ស្លាប់ ពេល បញ្ជូន ទៅសង្គ្រោះ ដល់ មន្ទីរពេទ្យ បន្ទាប់ ពី ជនរងគ្រោះ ជិះ កន្ត្រក យោង នៅ ការដ្ឋាន សំណង់ អគារ ខុន ដូរ មួយកន្លែង ដែល មានកំ ព ស់ យ៉ាង ខ្ពស់ ហើយ ក៏ បាន ដាច់ ខ្សែរ៉ ត ពី ជាន់ ទី ៣ ធ្លាក់ មក ដល់ ដី ។
ហេតុការណ៍ នេះ បាន កើតឡើង កាលពី ម៉ោង៧ ព្រឹក ថ្ងៃ ទី៥ ខែ កក្កដា ឆ្នាំ ២០២០ នៅ ចំណុច ការដ្ឋាន អគារ ខុន ដូរមួយ កន្លែង មាន ទីតាំង ដី ឡូ តិ៍ លេខ ២២៤ ( ក្បែរ ប៉ុស្តិ៍ នគរ បាល បឹង រាំង ) ផ្លូវ លេខ ១៨០ ក្រុម ៣៣ ភូមិ ៨ ក្នុង សង្កាត់ បឹង រាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាល បាន ឱ្យ ដឹង ថា បុរស រង គ្រោះ មានឈ្មោះ Tian Yunhai អាយុ ៥៧ ឆ្នាំ ជា ជនជាតិ ចិន មុខរបរជា កម្មករ សំណង់ ស្នាក់ នៅ ក្នុង ការដ្ឋាន សំណង់ អគារ ខុន ដូរកើតហេតុ ។

ADVERTISEMENT

តាម ប្រភពដដែល បានបន្ត ថា មុន ពេល កើតហេតុ បុរស រង គ្រោះ បាន ឡើង ជិះ លើ កន្ត្រក យោង ធ្វើ ការ នៅ ពី ចំហៀង នៃ ការដ្ឋាន សំណង់ អគារ នៅ ជាន់ ទី ៣ សុខ ៗ ស្រាប់តែ ដាច់ ខ្សែរ រ៉ ត ធ្លាក់ មក ដល់ ដី បណ្តាល អោយ ជនរងគ្រោះ រង របួស ត្រង់ ក្បាល យ៉ាងធ្ងន់ធ្ងរ តែ ម្តង ។
តាម ប្រភព ដដែល បាន បន្ត ទៀត ថា បន្ទាប់ពី កើតហេតុ ភ្លាម ៗ ខាង ការដ្ឋាន បាន ដឹកជនរងគ្រោះ ទៅ កាន់ មន្ទីរពេទ្យ ដើម្បី សង្គ្រោះ បន្ទាន់ដែរ ប៉ុន្តែ ជា អកុសល ពេល ទៅ ដល់ មន្ទីរពេទ្យ ត្រូវ បាន ក្រុម គ្រូពេទ្យ ប្រាប់ ថា ជជនរងជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ ទៅ ហើយ ទើប អ្នកបកប្រែ ភាសា ចិន ខាង ការដ្ឋាន ទូរស័ព្ទ រាយការណ៍ ប្រាប់ ឱ្យ ពី រឿង នេះ ។

តាម ប្រភពដដែល បានបន្ត ថា ក្រោយ ពី ទទួល បាន នូវសេចក្តី រាយការណ៍ នោះភ្លាម កម្លាំង មាន ស មត្ថ កិ ច្ច មូលដ្ឋាន សហការ ជាមួយ កម្លាំង ប បច្ចេក ទេស វិទ្យាសាស្ត្រ កា រិ យា ល័យ ព្រហ្មទណ្ឌ កំរិត ធ្ងន់ ការិយាល័យ ស៊ើបអង្កេត និង អនុវត្ត និ តិ វិធី ក្រុង និង បង្កើត គណៈ ក ម្មា ធិ ការ ចម្រុះ ចុះ មក ត្រួតពិនិត្យ កន្លែង កើតហេតុ និង កោសល វិ ច្ច័ យ លើ សព របស់ ជន រង គ្រោះ ផង ដែរ ។
ក្រោយ ពី កម្លាំង នៃ គណៈកម្មាធិការ ចម្រុះ ចុះ ទៅ ត្រួតពិនិត្យ ក្នុង ការដ្ឋាន សំណង់ នៃ អគារ ខុន ដូរ ដែល ជា កន្លែង កើតហេតុ រួចមក បានរក ឃើញ ថា ពិតជា មាន ករណី ដាច់ ខ្សែរ រ៉ ត កន្ត្រក យោង ពិតប្រាកដ មែន បណ្តាល អោយ បុរស កម្មករជា កម្មករ សំណង់ ម្នាក់ រង របួសផ្នែកក្បាលយ៉ាង ធ្ងន់ធ្ងរ ទើបស្លាប់នៅពេលក្រោយ ។

បន្ទាប់ពីកើតហេតុ សពត្រូវបានសមត្ថកិច្ច បញ្ជូន បន្ត យក ទៅ តម្កល់ ទុក នៅវត្ត ស្ទឹង មាន ជ័យ ដើម្បី រង់ចាំ ក្រុម គ្រួសារ មក ទទួលយក ទៅ ធ្វើបុណ្យ តាម ប្រពៃណីនៅ ឯ ប្រទេស កំណើត វិញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here