នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំកម្មវិធី ប្រកាសផ្ទេភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្ត្រីនគរបាលជាតិតាមបណ្តាអង្គភាព នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋាបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ ពិធីនេះក៏មានការចូលរួមពីលោកអនុប្រធាននាយកដ្ឋានបុគ្គលិក លោក លោកស្រីស្នងការរង លោក លោកស្រីនាយការិយាល័យ អធិការនគរបាលខណ្ឌទាំង១៤ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត ។ ក្នុងពិធីនេះដែរមានការបំពាក់ឋានន្តរសក្តិសរុបចំនួន ១១៣រូប : ថ្នាក់ឧត្តមសេនីយ៍ត្រី ០៤រូប ថ្នាក់វរសេនីយ៍ឯក ១១រូប ថ្នាក់វរសេនីយ៍ទោ ៦០រូប ថ្នាក់វរសេនីយ៍ត្រី ៣៧រូប និងផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងសរុបចំនួន ៥៩រូប : ថ្នាក់នាយការិយាល័យ ០២រូប ថ្នាក់នាយរងការិយាល័យ ២០រូប ថ្នាក់អធិការរង ២៧រូប ថ្នាក់នាយផ្នែកអធិការដ្ឋាននគរបាលខណ្ឌ ០៣រូប និងថ្នាក់នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ០៧រូប ។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឡេីងប្តេជ្ញាចិត្តតំណាងឲ្យនាយនគរបាលជាតិ ចំពោះមុខគណ:អធិបតី ។

ADVERTISEMENT

បន្ទាប់ពីលោកស្នងការរងបានឡេីងប្តេជ្ញាចិត្តរួច ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញមានមតិសំណេះសំណាលជាមន្ត្រីទេីបតែងតាំងថ្មី ដោយឯកឧត្តមស្នងការបានកោតសរសេីរដល់កងកម្លាំងទាំងអស់ដែលបានខិតខំការពារសន្តិសុខសុវត្ថិភាព ជាពិសេសបានផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសេីរ ។ ម្យ៉ាងវិញទៀតមន្ត្រីទេីបតែងតាំងថ្មីត្រូវគោរពវិន័យកងកម្លាំងឲ្យបានល្អ ត្រូវបង្ហាញអាកប្បកិរិយា និងសំដីឲ្យបានសមរម្យជាមួយប្រជាពលរដ្ឋ ជាមួយនោះដែរឯកឧត្តមស្នងការក៏បានធ្វេីការសរសេីរដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស និងក្រុមការងាររបស់អធិការខណ្ឌ និងប៉ុស្តិ៍ ដែលតែងតែតាមដាន ឆ្លេីយតប ដោះស្រាយ និងមានវិធានការណ៍ ជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័សបន្ទាប់ពីទទួលបានខំមិនអំពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ មិនថាយប់ ឬថ្ងៃឡេីយ ។ ឯកឧត្តមស្នងការបានសង្កត់ធ្ងន់ថាគ្រប់អង្គភាពទាំងអស់ត្រូវគ្រប់គ្រងវត្តមានមន្ត្រីឲ្យបានល្អ មួយវិញទៀតមិនអត់ឱនឲ្យដាច់ខាតចំពោះមន្ត្រីណាដែលប្រព្រឹត្តិខុសពីវិន័យកងកម្លាំង មន្ត្រីអនុវត្តខុសអាចត្រូវដាក់ពិន័យ បេីធ្ងន់ធ្ងរគឺបណ្តេញចេញពីក្របខណ្ឌ ហេីយអនុវត្តបន្តតាមនីតិវិធីច្បាប់ ។

ជាកិច្ចបញ្ចប់នៃពិធី ឯកឧត្តម នាយឧត្មនសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក បាននាំយកការផ្តាំផ្ញេីសួរសុខទុក្ខរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិជូនដល់អង្គពិធីទាំងមូល ។ ឯកឧត្តមអគ្គស្នងការរង បានសំដែងការអបអរសាទរដល់នាយនគរបាលទាំងអស់ដែលទេីបទទួលបានការប្រកាសតែងតាំង និងបំពាក់ឋានន្តរសក្តិថ្មី ហេីយឯកឧត្តមអគ្គស្នងការរងបានណែនាំដល់កម្លាំងទាំងអស់ត្រូវតែគោរពវិន័យកងកម្លាំងឲ្យបានល្អ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានកោតសរសេីរដល់ការងារគ្រប់គ្រង ដឹកនាំ ជាពិសេសគឺការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមស្នងការ ដែលតែងតែចុះសួរសុខទុក្ខជាប្រចាំដល់មន្ត្រីដែលមានជំងឺ គ្រោះថ្នាក់ចរាចរណ៍ និងមន្ត្រីដែលជួបបញ្ហាប្រឈមផ្សេងៗ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here