កណ្តាល ៖ មានករណីអគ្គីភ័យមួយបាន បានឆេះបំផ្លាញ ព្រះវិហារវត្តបឹងខ្យាងខ្ទេចអស់មួយខ្នងនៅចំណុចវត្តបឹងខ្យាងភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅម៉ោង១១និង៤០នាទីព្រឹក ថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាព្រះចៅអធិការវត្តព្រះនាម ជួន មករា មានព្រះជន ៣៧ព្រះវស្សា និងបានខួចខាតសម្ភារៈរួមមាន៖ -ព្រះវិហារ១ខ្នង បណ្ដោយប្រវែង១៦ម៉ែត្រ ទទឹងមានប្រវែង ៨ម៉ែត្រ កំពស់១៤ម៉ែត្រ ថ្មក្រោម ដៃរណែងឈើ ប្រកខ្បឿងស្រកាលិញ ឆេះខូចខាតអស់ទាំងស្រុង,-ព្រះពុទ្ធដិមាករធំ ១ព្រះអង្គ និងព្រះពុទ្ធដិមាករតូចចំនួន ៧អង្គ,-ទៀនវស្សាចំនួន ៣គូធំ តូចចំនួន២គូ,-ព្រហ្មចំនួន ៤ខ្សែរនិង-កន្ទេលចំនួន៥ខ្សែ

ប្រភពដដែលបានបន្តថា មូលហេតុដែលនាំឲ្យឆេះគឺបណ្តាលមកពីទុស្សេខ្សែភ្លើងក្រោយបល្ល័ង្កព្រះ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៨គ្រឿងប្រើប្រាស់អស់ទឹក៩ធុងស្មើរនិង៧៣ម៉ែត្រគីបរថយន្តអគ្គីភ័យស្រុក១គ្រឿងរថយន្តអគ្គីភ័យខេត្តកណ្ដាលចំនួន ២គ្រឿងរថយន្តអគ្គីភ័យអង្គរក្សចំនួន២គ្រឿងរថយន្តអគ្គីភ័យខាងប្រលានចំនួន ២គ្រឿងរថយន្តអគ្គីភ័យក្រុមហ៊ុនឯកជនចំនួន ១គ្រឿង។

សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញដែលបានចូលរួមមាន៖កម្លាំងជំនាញស្រុក១០នាក់,កម្លាំងប៉ុស្តិរដ្ឋបាលចំនួន៣ប៉ុស្តិ៍,កម្លាំងអាវុធហត្ថស្រុកនឹងកម្លាំងប្រជាការពារចូលរួមជាច្រើននាក់ទៀតបានជួយពន្លត់ជាស្ថាពរនៅវេលាម៉ោង១២និងង៣៥នាទីថ្ងៃខែដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here