ភ្នំពេញ៖ ជនសង្ស័យ០៣នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍គោកឃ្លាងធ្វើការឃាត់ខ្លួនករណីប៉ុនប៉ងលួចម៉ូតូ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២២ និង១០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ០៣នាក់មានឈ្មោះ ១-ឈ្មោះ យ៉ៅ ហាក់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិបូរី១០០ខ្នង់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) , ២-ឈ្មោះ ធឿន ឆេង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) , ៣-ឈ្មោះ សន ប៊ុន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។

ADVERTISEMENT

សម្ភារៈដកហូត ប្រដាប់កាច់សោរម៉ូតូ០១សម្រាប់ និងម៉ូតូ០១គ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខកណ្តាល1A4859 ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here