ភ្នំពេញ ៖ ទីតាំងជល់មាន់ និងអាប៉ោងបើកលេងរៀងរាល់ថ្ងៃតែម្តង ដែលស្ថិតក្នុងភូមិក្រាំងដោក សង្កាត់ពងទឹក ខណ្ឌដង្កោ គ្មានសមត្ថកិច្ចបង្ក្រាប ខណៈប្រជាពលរដ្ឋអះអាងថា មានបុរសម្នាក់បោះសម្តីគ្មានអ្នកណាហ៊ានប៉ះ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងកន្លែងជល់មាន់និងអាប៉ោង បានបង្ហើបឲ្យដឹងថា ជាយូរឆ្នាំមកហើយក្នុងភូមិសង្កាត់របស់គាត់រស់នៅសុខសាន្តណាស់ មិនមានការលេងល្បែងស៊ីសងនោះទេ ទើបតែប្រហែលជាង១ខែកន្លងមកនេះ មានអ្នកចំណូលថ្មីមករស់នៅ ស្រាប់តែមានការប្រមូលផ្តុំគ្នាលេងជល់មាន់និងអាប៉ោង ហើយប៉ុន្មានថ្ងៃនេះក៏បានបន្ថែមទាំងលេងបៀរថែមទៀតផង។

ADVERTISEMENT

ប្រភពបន្តថា ការលេងគឺជារៀងរាល់ថ្ងៃមិនមានខាននោះទេ ពិសេសគឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យ កាន់តែអ៊ូអរនិងហ៊ោកញ្ចៀវពេញភូមិតែម្តង។ ពលរដ្ឋមានការព្រួបារម្ភយ៉ាងខ្លាំងព្រោះថាភូមិសង្កាត់ដែលមានសុវត្ថិភាពជាយូរឆ្នាំមកហើយ បែរជាមានល្បែងស៊ីសងយ៉ាងដូច្នេះទៅវិញ ដែលជាប្រភពនៃបទល្មើសនិងអាចនាំមកនូវអំពើហិង្សាក្នុងគ្រួសារថែមទៀតផង ដោយសារលេងល្បែងចាញ់។

ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរខណ្ឌ និងសមត្ថកិច្ចពាក់ព័ន្ធមេត្តាមានវិធានការនៅទីតាំងខាងលើនេះផង ដើម្បីភាពសុខសាន្តក្នុងភូមិសង្កាត់របស់គាត់ខណៈមានបុរសម្នាក់បានចេញមុខអះអាងក្តែងៗថាគ្មានអ្នកណាហ៊ានមកបង្រា្កបនោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here