អធិការ នគរបាលខណ្ឌច្បារអំពៅ តំណាងឯក ឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ បាន ដឹកនាំមន្រ្តីក្រោមឱវាទ ចុះសួរសុខទុក្ខ កញ្ញាអនុសេនីយ៍ត្រី ពេញ រតនា មន្ត្រីនគរបាល ប៉ុស្តិ៍ព្រែកឯង នៃអធិការដ្ឋាន នគរបាលខណ្ឌ ច្បារអំពៅ ដែលកំពុងសំរាកវះកាត់ជំងឺគ្រោះក្នុងប្រម៉ាត់ នៅមន្ទីរពេទ្យជោរៃ ផ្លូវជាតិ លេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌ ច្បារអំពៅ ។

ក្នុងឱកាសនោះដែរលោកអធិការ បាន នាំយកអំណោយរួមមាន÷ផ្លែឈើ១កន្ត្រក,ទឹកសុទ្ធ៣កេះ,ទឹកផ្លែឈើ ២កេះ,ទឹកដោះគោឆៅ ២ឡូ និង ថវិកាចំនួន ១.២០០.០០០រៀល (មួយលានពីរសែនរៀល)។

លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការ នគរបាលខណ្ឌច្បារអំពៅ តំណាងឯក ឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី ភ្នំពេញបានសំណេះសំណាល និងផ្តាំផ្ញើរ កញ្ញាអនុសេនីយ៍ត្រី ពេញ រតនា មន្ត្រីនគរបាល ប៉ុស្តិ៍ព្រែកឯង នៃអធិការដ្ឋាន នគរបាលខណ្ឌ ច្បារអំពៅ ផងដែរ សូមឲ្យយកចិត្តទុកដាក់មើលថែសុខភាពខ្លួនដោយអនុវត្តឲ្យបានល្អទៅតាមការណែនាំរបស់គ្រូពេទ្យ ហើយបើមានបញ្ហាអ្វីសូមផ្តល់ដំណឹងដល់កញ្ញាអនុសេនីយ៍ត្រីដើម្បីលោកមានវិធានការដោះស្រាយបន្តឲ្យបានទាន់ពេលវេលា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here