ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យ២នាក់ យកសាំងដុតផ្ទះគេ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅចំណុច ផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៣ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ តាំង សៀវតុង ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីល៉នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៣ ភូមិខ២ សង្កាត់ ច្រាំងចំរេះ២ ខណ្ឌ ឫស្សីកែវ មុខរបរ កម្មករ ។ ចំណែកជនសង្ស័យរួមមាន ១/ឈ្មោះ សេត រ៉ូសិត អាយុ ២២ ឆ្នាំ មានទីលំនៅ ភូមិខ២ សង្កាត់ ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) និង ឈ្មោះ ឡេះ រ៉ូសាលី អាយុ២៣ ឆ្នាំ មានទីលំនៅភូមិ ខ២ សង្កាត់ ច្រាំងចំរេះ២ ខណ្ឌ ឫស្សីកែវ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ សម្ភារៈដកហូតមានរួមមាន ៖ ១.ដែកកេះចំនួន១ , ដបទឹកសុទ្ធមានសាំងកន្លះដប

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យខាងលើ២នាក់បានឈ្លោះប្រកែកគ្នាមួយសន្ទុះក្រោយមកក៏មានផ្សែងហ៊ុយនិងឃើញជនសង្ស័យដើរចេញក៏ត្រូវបានប្រជាពលរដ្ឋឃើញជួយពន្លត់ទាន់ពេលវាលាហើយបានស្រែកផ្អើរឆោរឡោដេញចាប់ជនសង្ស័យស្របពេលកម្លាំងល្បាតនៅក្រែរនោះឃើញជួយអន្តរាគមន៍ឃាត់បានជនសង្ស័យចំនួន២នាក់បាននាំជនសង្ស័យយកមកចាត់ការតាមនិតិវិធី។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here