ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ព្រែកថ្មី ចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) មួយកន្លែងឃាត់ខ្លួនបានជនសង្ស័យ២នាក់ ដកហូតម៉ូតូ៦គ្រឿងមាន់ជល់៣ក្បាល។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោងជាង២រសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចដីឡូត៍គ្មានលេខ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ០២នាក់ដែលឃាត់ខ្លួនបាន រួមមាន៖
១-ឈ្មោះសួន សុវណ្ណឌី អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ។
២-ឈ្មោះភឿង សុភិន ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ។ ទាំង០២នាក់ ស្នាក់នៅភូមិ៧ សង្កាត់ បឹងត្របែក ខណ្ឌចំការមន។

មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំង សាលាសង្កាត់ព្រែកថ្មី ចុះបង្ក្រាបជាក់ស្តែងទីតាំង បើកល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅចំណុចកើតហេតុខាងលើ ឃាត់ខ្លួនអ្នកលេង០២នាក់ខាងលើ និងដកហូតវត្ថុតាង រួមមាន ៖ ម៉ូតូចំនួន ០៦គ្រឿង, មាន់ ជល់ ០៣ក្បាល (ងាប់០២ក្បាល) និងកន្ត្រកដាក់ មាន់ជល់០១ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌ ច្បារអំពៅ ចាត់ការ តាមច្បាប់។

ដោយឡែក ម្ចាស់សៃវៀន និងអ្នកលេងផ្សេងទៀត រត់គេចខ្លួន បាត់អស់ នៅពេលសមត្ថកិច្ចចុះទៅដល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here