ភ្នំពេញ ៖ ដើម្បីចូលរួម ទប់ស្កាត់ ការរីករាលដាល និងការបង្កា ពីការឆ្លង នៃជំងឺកូវីដ១៩ និងយោងទៅតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ និងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអង្កការសុខភាពពិភពលោក សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សូមជម្រាបជូនពីការលើកពេល នៃការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សូមជម្រាបជូន ដើម្បី ចូលរួមបនឹង ទប់ស្កាត់ការ រីករាលដាល នៃជម្ងឺកូវីដ-១៩ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សូមលើកពេលនៃការ ប្រកួតកី ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ដែលគ្រោងរៀបចំចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញនោះ ត្រូវបានលើកការប្រកួត ដោយមិនមានការកំណត់ ចំពោះការប្រកួតថ្មី សហព័ន្ធ នឹងជម្រាបជូននៅពេលក្រោយ៕

ADVERTISEMENT

LEAVE A REPLY

Please enter your comment!
Please enter your name here