ភ្នំពេញ ៖ ការប្រកួត ប្រកួតគុនល្បុក្កតោជើងឯកថ្នាក់ឆ្នាំ២០២០ ដែលប្រព្រឹត្តិទៅនៅសាលាសកលវិទ្យាល័យភ្នំពេញ ចាប់ពីថ្ងៃទី ២២ ដល់២៤ ខែមករា ឆ្នាំ២០២១កន្លងមកនេះ ដោយមានការចូលរួមពីបណ្តាសាលាគុនរាជធានីខេត្តចំនួន១៥។

គួរកត់សំគាល់ថា នេះជាលើកទី១ ដែលកងពលតូចថ្មើរជើងលេខ៥១ បានបញ្ជូនកីឡាករ កីឡាការិនី ទៅចូលរួមកម្មវិធីប្រកួត គុនល្បុក្កតោជើងឯកថ្នាក់ជាតិ ដើម្បីពង្រឹងសមត្ថភាព ដោយសារក្បាច់គុន កងយោធពលខេរមភូមិន្ទ គឺត្រូវបានបូកបញ្ជូលគ្នា រវាង ក្បាច់គុន ល្បុក្កតោ ,យុទ្ធក្រមខម និងគុនខ្មែរ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក បានដាក់បញ្ជូល កីឡាក្បាច់គុន ចូលក្នុងវិស័យកងទ័ពសំដៅលើកកំពស់ សមត្ថភាព កាយសម្បទាយោធិន និងចូលរួមផ្សព្វផ្សាយ កីឡាក្បាច់គុន កងយោធពលខេមរភូមិន្ទឆ្ពោះទៅស៊ីហ្គាម២០២៣ នឹងជាពិសេសចូលរួម ថែរក្សាសម្បតិ្តវប្បធ៌មជាតិ ជាមរតកកេរដំណែលដូនតា ដែលធ្លាប់ប្រើប្រាស់ក្បាច់គុន ក្នុងបុព្វហេតុការពារជាតិតាំងពីរាប់ពាន់មកម្លេះ។
ជាលទ្ធផល កីឡាករ កីឡាការិនី របស់កងពលតូចថ្មើរជើងលេខ៥១ ទទួលបានមេដាយ ប្រាក់ចំនួន ៣គ្រឿង សំរិទ្ធិចំនួន ២គ្រឿងសរុបចំនួន៥គ្រឿង ។

ADVERTISEMENT

ក្នុងឪកាសនោះដែរលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានថ្លែងកោតសរសើរដល់កីឡាករ កីឡាការិនី ដែលបានខិតខំ ហ្វឹកហាត់រយះពេលមួយឆ្នាំ រហូតទទួលបានលទ្ធផលល្អជូនអង្គភាព ក្នុងនោះដែរលោកមេបញ្ជាការ ក៏បានឧបត្ថម្ភថវិកា ជូនកីឡាករ កីឡាការនី ជាការលើកទឹកចិត្ត បន្តការខិតខំហ្វឹកហាត់សម្រាប់ឆ្នាំក្រោយៗបន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here