ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការជាតិរៀបចំស៊ីហ្គេម ជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើការងាររៀបចំព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹក Cambodia International Jet Sky Championship 2022 តាមប្រព័ន្ធវីដេអូ Zoom។

កិច្ចប្រជុំបានផ្តោតការយកចិត្តទុកដាក់ទៅលើពេលវេលា ការរៀបចំគណៈកម្មការការប្រកួត ការរៀបចំកញ្ចប់ថវិកា ការរៀបចំសន្តសុខ សណ្តាប់ធ្នាប់ …។ល។ នៅក្នុងកិច្ចប្រជុំការមានការធ្វើបទបង្ហាញពីសំណាក់ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា។

សូមបញ្ជាក់ថា កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹក Cambodia International Jet Sky Championship 2022 នៅពាក់កណ្តាលខែឧសភាខាងមុខនេះ នៅខេត្តព្រះសីហនុ ដោយមានការអញ្ជើញប្រកួតពីប្រទេសនៅក្នុងតំបន់ និងប្រទេសធំៗមួយចំនួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here