ភ្នំពេញ ៖ ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជួបសំណេះសំណាល និងផ្តាំផ្ញើដល់កីឡាករបាល់ទះកម្ពុជា ចំនួន ២៥នាក់ ដោយក្នុងនោះមានបាល់ទះក្នុងសាល និងបាល់ទះឆ្នេរខ្សាច់ ដែលត្រៀមចេញដំណើរទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ទី២៣ ខែឧសភា ឆ្នាំ២០២២ ។

ក្នុងឱកាសនោះដើម្បីជាការលើកទឹកចិត្ត ឯកឧត្តម ស សុខា បានឧបត្ថម្ភដល់កីឡាករទាំង ២៥នាក់ ដែលត្រៀមទៅចូលរួមការប្រកួតនេះ ក្នុងម្នាក់ៗ ថវិកា ចំនួន ២៥០ដុល្លារ និងស៊ីប្រេបាញ់ច្រមុះការពារមេរោគ ចំនួន ២ដប។

ជាចុងបញ្ចប់ ឯកឧត្តម ស សុខា បានថ្លែងនូវការលើកទឹកចិត្ត និងជូនពរដល់កីឡាករកម្ពុជា ដែលចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ទាំងអស់ មានសុខសុវត្ថិភាពក្នុងការធ្វើដំណើរ សុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ទទួលជោគជ័យគ្រប់ការប្រកួត ដណ្តើមយកមេដាយជូនជាតិមាតុភូមិ កុំបីខាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here